Home / កីឡា / ឱ្យក្រេឌីតកប់ៗតែម្ដង! FC Barcelona សង្គ្រោះ Lamine Yamal ពីរឿងមួយនេះទាន់ពេលវេលា

ឱ្យក្រេឌីតកប់ៗតែម្ដង! FC Barcelona សង្គ្រោះ Lamine Yamal ពីរឿងមួយនេះទាន់ពេលវេលា

ខ្សែបម្រើស្លាប Lamine Yamal របស់ក្រុម Barcelona បានទៅជួបគ្រូពេទ្យឯកទេសបែលហ្ស៊ិក ដើម្បីព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងត្រកៀករបស់គាត់។

កីឡាករវ័យ 18 ឆ្នាំរូបនេះ បានតស៊ូជាមួយបញ្ហានេះអស់រយៈពេលពីរបីខែមកហើយ ហើយមិនទាន់ជាសះស្បើយទាំងស្រុងនៅឡើយទេ។ អាច​និយាយថា ជាការធូរស្រាលយ៉ាងខ្លាំងសម្រាប់ Yamal និង Barca ដូចគ្នា គ្រូពេទ្យដ៏ល្បីល្បាញរូបនេះមិនបានរកឃើញបញ្ហាធ្ងន់ធ្ងរណាមួយឡើយ ហើយកីឡាករអេស្ប៉ាញរូបនេះស្ថិតក្នុងស្ថានភាពល្អ។

លោកក៏បានសរសើរក្រុមគ្រូពេទ្យរបស់ក្លិបមានមូលដ្ឋាននៅកាតាឡានមួយនេះផងដែរ ដែលបានរកឃើញរបួសរបស់ Yamal នៅដំណាក់កាលដំបូង ហើយអាចព្យាបាលទាន់ពេលវេលា។

ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញដ៏អស្ចារ្យរូបនេះ ចាប់ផ្តើមរកឃើញទម្រង់​លេងរបស់គាត់ម្តងទៀតហើយ ដោយបានស៊ុតបញ្ចូលទីក្នុងការប្រកួតបីលើកជាប់ៗគ្នា។ គាត់ក៏ត្រូវបានបញ្ចូលក្នុងក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ការប្រកួតជម្រុះ World Cup នាពេលខាងមុខផងដែរ។

Tagged: