អតីតកីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀង Gabriel Silva បានចែកផ្លូវគ្នាជាមួយនឹងក្លិប Terengganu FC ហើយ ដោយសារមូលហេតុផ្ទាល់ខ្លួន ខណៈដែលក្លិបម៉ាឡេស៊ីខាងលើក៏បានប្រកាសក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនដែរ។

កីឡាករប្រេស៊ីលរូបនេះបានសរសេរក្នុង IG របស់ខ្លួនបែបនេះ ៖ «ជូនចំពោះអ្នកទាំងអស់គ្នានៅ @officialterengganufc ថ្ងៃនេះខ្ញុំសូមនិយាយលាមុនពីការរំពឹងទុក ហើយនេះមិនមែនជាការសម្រេចចិត្តងាយស្រួលសម្រាប់ខ្ញុំទេ។ ដំបូងឡើយ! ខ្ញុំចង់សុំទោសអ្នកទាំងអស់គ្នាចំពោះការចាកចេញមុនពេលកិច្ចសន្យារបស់ខ្ញុំជាមួយក្លិបផុតកំណត់»។
«មិនដែលមានពីមុនមកក្នុងអាជីពរបស់ខ្ញុំទេ ដែលខ្ញុំបានចាកចេញពីក្លិបមុនពេលកិច្ចសន្យារបស់ខ្ញុំផុតកំណត់ ឬស្នើសុំបញ្ចប់កិច្ចសន្យា។ នេះជាលើកដំបូង។ ខ្ញុំក៏ចង់បញ្ជាក់ពីមូលហេតុផងដែរ ហើយវាមិនមានអ្វីទាក់ទងនឹងក្លិប ឬកីឡាករនោះទេ។ វាគ្រាន់តែជាការសម្រេចចិត្តដែលខ្ញុំត្រូវធ្វើដោយគិតអំពីក្រុមគ្រួសាររបស់ខ្ញុំ ហើយក្រុមគ្រួសារគឺជាអាទិភាព។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាយល់។ ខ្ញុំចង់ថ្លែងអំណរគុណដល់កីឡាករ បុគ្គលិក និងគ្រូបង្វឹកទាំងអស់ដែលបានស្វាគមន៍ខ្ញុំដោយដៃបើកចំហ។ ខ្ញុំនឹងអបអរសាទរអ្នកទាំងអស់គ្នា។ ដោយការដឹងគុណ GABI 🙏🏾🖤🤍»។

មិនសូវមានស្ថិតិច្រើនអំពោះការបង្ហាញខ្លួនក្នុងលីគកំពូលម៉ាឡេស៊ីរបស់កីឡាកររូបនេះច្រើននោះទេ ដោយគេឃើញលេងបាន២ប្រកួតរកបាន១គ្រាប់។