រដ្ឋាភិបាលហ្គាបុងបានព្យួរក្រុមជម្រើសជាតិរបស់ខ្លួន និងហាមឃាត់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និងបណ្តេញគ្រូបង្វឹក Thierry Mouyouma បន្ទាប់ពីពួកគេជ្រុះចេញពីពានរង្វាន់ Africa Cup of Nations។

រដ្ឋមន្ត្រីក្រសួងកីឡាលោក Simplice-Desire Mamboula បានប្រកាសពីវិធានការទាំងនេះ បន្ទាប់ពីក្រុមបានចាញ់ 3-2 ទល់នឹងក្រុមកូតឌីវ័រនៅថ្ងៃទី 31 ខែធ្នូ។
ជម្រើសជាតិហ្គាបុងបានបញ្ចប់នៅបាតតារាងក្នុងពូល បន្ទាប់ពីការចាញ់កាមេរូន និងម៉ូសំប៊ិក ដែលទម្រង់លេងបែបនេះពានធ្វើឱ្យលោក Mamboula បានពិពណ៌នាថាជា “រឿងអាម៉ាស់សម្រាប់ជម្រើសជាតិ”។
លោកបាននិយាយថា៖ “ដោយសារការសម្តែងដ៏អាម៉ាស់របស់ក្រុម Panthers (ជម្រើសជាតិហ្គាបុង) នៅពានរង្វាន់ Africa Cup of Nations រដ្ឋាភិបាលបានសម្រេចចិត្តរំលាយបុគ្គលិកគ្រូបង្វឹក ព្យួរក្រុមជម្រើសជាតិរហូតដល់មានការជូនដំណឹងបន្ថែម និងដកកីឡាករ Bruno Ecuele Manga និង Pierre-Emerick Aubameyang ចេញ”។

ពេលលេងជាមួយកូតឌីវ័រ ហ្គាបុងបានស៊ុត២គ្រាប់នាំមុខទៅហើយ តែបានធ្វេសប្រហែសឱ្យគូប្រកួតយកឈ្នះវិញ។
អតីតខ្សែប្រយុទ្ធក្រុម Arsenal និង Chelsea កីឡាករ Aubameyang មិនបានលេងក្នុងការប្រកួតចុងក្រោយនៃពូលទេ បន្ទាប់ពីបានត្រលប់ទៅ Marseille វិញដើម្បីព្យាបាលរបួសភ្លៅ។
លោកបាននិយាយថា៖ «ខ្ញុំគិតថាបញ្ហារបស់ក្រុមគឺជ្រៅជាងខ្ញុំគិតទៅទៀត។លោក Mouyouma ធ្លាប់ទទួលបន្ទុកអស់រយៈពេលជាងពីរឆ្នាំបន្តិច។
វាធ្លាប់ជារឿងធម្មតាទៅហើយដែលរដ្ឋាភិបាលក្នុងប្រទេសនៅទ្វីបអាហ្វ្រិករំសាយក្រុមជម្រើសជាតិ បន្ទាប់ពីលទ្ធផលខកចិត្ត ប៉ុន្តែវាបានកើតឡើងតិចជាងមុនចាប់តាំងពី FIFA ចូលមកអន្តរគមន៍កាន់តែតឹងរ៉ឹងអំពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលមកលើក្រុមជម្រើសជាតិ។