មកដឹងពីកាលបរិច្ឆេទការប្រកួត ASEAN Hyundai Cup 2026

សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានប្រកាសពីកាលបរិច្ឆេទសម្រាប់ “ASEAN Hyundai Cup 2026” ដែលគ្រោងនឹងវិលត្រឡប់មកវិញនៅឆ្នាំក្រោយ។

ADVERTISEMENT

ការប្រកួតបាល់ទាត់ក្នុងតំបន់ដ៏ធំបំផុតនៅអាស៊ាន បានបញ្ជាក់ពីកាលវិភាគផ្លូវការរបស់ខ្លួនហើយ ដោយនឹងវិលត្រឡប់មកវិញក្នុងអំឡុងខែកក្កដាដល់ខែសីហា ឆ្នាំ២០២៦។ ឆ្នាំនេះក៏ជាខួបលើកទី៣០ នៃការប្រកួតផងដែរ។

យោងតាមការប្រកាសចុងក្រោយបំផុត កាលវិភាគនៃការប្រកួត ASEAN Hyundai Cup 2026 មានដូចខាងក្រោម៖

វគ្គចែកពូល (ទម្រង់វិលជុំ)៖ ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦

វគ្គជម្រុះ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ការប្រកួតក្នុងដី និងក្រៅដី)៖ ថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦

ការប្រកួត ASEAN Hyundai Cup ក្នុងឆ្នាំ២០២៦ គឺខុសពី FIFA ASEAN Cup ដែលទើបនឹងដាក់ឲ្យដំណើរការថ្មីៗនេះដោយ FIFA ដែលមិនទាន់មានកាលវិភាគច្បាស់លាស់នៅឡើយទេ។