បេក្ខភាពដណ្ដើមខ្សែក្រវាត់ពិភពលោក៣សម័យកាល Vanes Martirosyan ស្លាប់ដោយសារមហារីស្បែក

Vanes Martirosyan អ្នកប្រដាល់ម្នាក់ដែលបានប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកបីដងបានស្លាប់បន្ទាប់ពីប្រយុទ្ធប្រឆាំងជាមួយជំងឺមហារីកស្បែកអស់រយៈពេលពីរឆ្នាំ។

ADVERTISEMENT

អ្នកប្រដាល់អាមេរិក Vanes Martirosyan ដែលកើតនៅប្រទេសអាមេនី បានទទួលមរណភាពនៅថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក) ក្នុងអាយុ 39 ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Ring។

គាត់បានប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកបីដង និងជាអត្តពលិកអូឡាំពិកអាមេរិក។ Martirosyan ធ្លាប់បានប្រកួតជាមួយអ្នកប្រដាល់ល្បីៗរួមមាន Erislandy Lara, Demetrius Andrade និង Jermell Charlo។ គាត់បានចូលនិវត្តន៍បន្ទាប់ពីប្រយុទ្ធជាមួយ Gennadiy Golovkin ក្នុងឆ្នាំ 2018។

អាជីពរបស់ Martirosyan មានរយៈពេល 13 ឆ្នាំ។ គាត់មិនដែលចាញ់ក្នុងការប្រកួតចំនួន 34 លើកដំបូងរបស់គាត់ ហើយទទួលបានរហស្សនាមថា The Nightmare។

គាត់កើតនៅទីក្រុង Yerevan ប្រទេសអាមេនី ប៉ុន្តែធំធាត់នៅ Glendale រដ្ឋ California។ Martirosyan បានបន្សល់ទុកភរិយារបស់គាត់ឈ្មោះ Gaby Tsao និងកូនពីរនាក់របស់ពួកគេ។ Tsao បានប្រាប់ទស្សនាវដ្តី Ring ថាបេះដូងរបស់នាងត្រូវបានខ្ទេចខ្ទី។

«យើងកំពុងបាត់បង់បុរសដ៏អស្ចារ្យម្នាក់ – ស្វាមីដ៏គួរឱ្យស្រឡាញ់ ឪពុកដ៏ស្មោះត្រង់ ចិត្តល្អ និងមនុស្សម្នាក់ដែលបានបន្សល់ទុកស្លាកស្នាមលើមនុស្សគ្រប់គ្នាដែលធ្លាប់ជួបគាត់»

«អ្នកដែលស្គាល់ Vanes ដឹងថាគាត់ពិសេសប៉ុណ្ណា បេះដូងរបស់គាត់ធំប៉ុណ្ណា និងគាត់ស្រឡាញ់យ៉ាងជ្រាលជ្រៅប៉ុណ្ណា»។