Andre Onana នៅតែប្តេជ្ញាចិត្តក្នុងការស្តារអាជីពរបស់គាត់នៅ Manchester United នៅពេលដែលកុងត្រាខ្ចីជើងរបស់គាត់នៅ Trabzonspor បញ្ចប់ នេះបើយោងតាមរបាយការណ៍របស់ The i Paper។

ក្រុមរបស់ទួរគីចង់រក្សាគាត់ឱ្យនៅបន្តនៅឆ្នាំនេះ ប៉ុន្តែកីឡាករអន្តរជាតិកាមេរូននៅតែមានគោលបំណងទាមទារកន្លែងរបស់គាត់នៅ Old Trafford ឡើងវិញ។
Man United បានផ្លាស់ប្តូរតំណែងអ្នកចាំទីដៃទីមួយចេញពី Onana យកទៅឱ្យ Senne Lammens ហើយពេលនេះអ្នកចាំទីបែលហ្សិកកំពុងតែបង្ហាញថ្វីដៃបានយ៉ាងល្អ។

ការត្រឡប់មកវិញរបស់ Onana ហាក់ពិបាកខ្លាំងក្នុងពេលនេះ។ ប្រសិនបើគាត់គ្មានអនាគតនៅ United ទេ គាត់ត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វែងរកការផ្លាស់ប្តូរទៅកាន់ក្លិប Premier League មួយផ្សេងទៀត។
ក្នុងពេលជាមួយគ្នានេះ ក្លិបនៅប្រទេសបារាំង តួកគី និងអារ៉ាប៊ីសាអូឌីតនៅតែមានចំណាប់អារម្មណ៍លើកីឡាករវ័យ 29 ឆ្នាំរូបនេះដដែល។