អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Enzo Maresca បានសម្តែងការព្រួយបារម្ភលើគុណផលលេង និងល្បឿនរបស់ក្រុម Liverpool ខណៈដែលលោកព្រមានថា ក្រុមការពារតំណែងជើងឯក Premier League មួយនេះ គ្មាននរណាអាចតាមទាន់នោះទេ។

លោក Maresca បាននិយាយថា៖ «ប្រសិនបើពួកគេបន្តឈ្នះតាមរបៀបនេះ ខ្ញុំគិតថាគ្មាននរណាតាមពួកគេទាន់ទេ កុំថាឡើយពួកយើង ក្លិបទាំងអស់នៅអង់គ្លេសក៏គ្មាននរណាតាមទាន់ដែរដែរ»។
«ពួកគេបានធ្វើការងារដ៏អស្ចារ្យតាំងតែពីឆ្នាំមុន ហើយកីឡាករដែលពួកគេបានសម្រេចចិត្តទិញ បង្ហាញពីគោលបំណងរបស់ក្លិបក្នុងការលើកពាន Premier League និង Champions League ម្តងទៀត ហើយនោះជាចេតនារបស់ពួកគេច្បាស់ណាស់”។

បច្ចុប្បន្នក្រុមរបស់លោក Arne Slot កំពុងឈរកំពូលតារាងដាច់គេ 5 ពិន្ទុ បន្ទាប់ពីចាប់ផ្តើមរដូវកាលដ៏ល្អឥតខ្ចោះពោលគឺឈ្នះ៥ប្រកួត រកបាន១៥ពិន្ទុពេញ ក្រោយលេងបាន៥ប្រកួតមិនទាន់ស្គាល់ចាញ់៕