Manuel Neuer ឈាន​ដល់កំណត់​ត្រាមួយ​នៃ​ការ​ឈ្នះ​ពាន Champions League ក្រោយឈ្នះ Chelsea យប់មិញ

អ្នកចាំទី Manuel Neuer របស់ Bayern Munich បានឈានដល់ចំណុចសំខាន់ថ្មីមួយក្នុងជ័យជម្នះ 3-1 ទល់នឹង Chelsea ក្នុងការប្រកួតបើកឆាក Champions League កាលពីយប់មិញ ខណៈដែលគាត់ទទួលបានជ័យជម្នះលើកទី 100 ប្រកួតហើយក្នុងពានរង្វាន់មួយនេះ។

នៅក្នុងដំណើរការនេះ ប្រធានក្រុមជម្រើសជាតិអាឡឺម៉ង់បានក្លាយជាកីឡាករទីបួនក្នុងប្រវត្តិសាស្ត្រ UCL ដែលបានឈ្នះលើសពី១០០ប្រកួតក្នុងអាជីព បន្ទាប់ពី Iker Casillas (101 ប្រកួត), Thomas Muller (111 ប្រកួត) និង Cristiano Ronaldo (115 ប្រកួត) ។

កីឡាករវ័យ 39 ឆ្នាំរូបនេះក៏សម្រេចបាននូវភាពពិសេសមួយទៀត ដោយក្លាយជាកីឡាករចំណាស់ជាងគេរបស់ Bayern ដែលបង្ហាញខ្លួនក្នុង UCL ដោយបានយកឈ្នះកីឡាករជើងចាស់ Lothar Matthaus ។

Neuer បានបង្ហាញខ្លួន 566 ប្រកួតឱ្យ Bayern ដែលធ្វើឱ្យគាត់ឱ្យជាប់ចំណាត់ថ្នាក់លេខ 6 ក្នុងបញ្ជីកីឡាកររបស់ក្លិបសម្រាប់ចំនួនការចូលលេងច្រើនប្រកួតបំផុត។