Home / កីឡា / ព័ត៌មានដោះដូរកីឡាករ / Barcelona កំពុងពិចារណាបញ្ជូន Marcus Rashford ឱ្យ Man Utd វិញ

Barcelona កំពុងពិចារណាបញ្ជូន Marcus Rashford ឱ្យ Man Utd វិញ

យោងតាមសារព័ត៌មានអេស្ប៉ាញ អេល ណាស់ហ្សិនណល (El Nacional) បានឱ្យដឹងថា ប៉ាសេឡូណា Barcelona កំពុងពិចារណាបញ្ចប់កុងត្រាខ្ចីជើងរបស់ ម៉ាខឹស រ៉ាស់ហ្វដ (Marcus Rashford) ហើយបញ្ចូនទៅឱ្យ មែនឆេះស្ទើរយូណាធីត (Manchester United) វិញនៅដើមខែមករា ប្រសិនបើខ្សែប្រយុទ្ធរូបនេះមិនអាចលេងឱ្យអស់ពីសមត្ថភាព ។

ការបញ្ចប់​កុងត្រាខ្ចីជើងមុនកំណត់បែបនេះ នឹងធ្វើឱ្យក្លិបយក្សមានមូលដ្ឋានក្នុងទឹកដី កាតាឡាន់ ចំណាយប្រាក់ចំនួន ៥ លានអឺរ៉ូទៅឱ្យក្រុមបិសាចក្រហមដែលជាការសងជំងឺចិត្ត ហើយការពិន័យនេះមានចែងក្នុងកិច្ចព្រមព្រៀងខ្ចីជើងតាំងពីដើមរដូវកាល។

ការចាកចេញមុនកំណត់បែនេះ បាន​បង្ហាញថា វាជាការចាប់ផ្តើមដ៏លំបាកមួយចំពោះ រ៉ាស់ហ្វដ (Rashford) នៅក្នុងប្រទេសអេស្ប៉ាញ។ របាយការណ៍បង្ហាញថា ថ្នាក់ដឹកនាំរបស់ក្លិបក្រីក្រមួយនេះ នឹងត្រូវរងឥទ្ធិពលមិនល្អ ដោយការសម្តែងរបស់គាត់ ហើយបើរឿងនេះនៅតែអូសបន្លាយ ស្ថានភាពនឹងកាន់តែអាក្រក់ទៅ អាក្រក់ទៅ។

បន្ទាប់ពីក្លាយជាកីឡាករចំណែកលើសនៅ មែនឆេះស្ទើរយូណាធីត Manchester United កីឡាករ រ៉ាស់ហ្វដ បានចូលរួមជាមួយ ប៉ាសេឡូណា ក្នុងខែកក្កដាក្នុងកុងត្រាខ្ចីជើងមួយរដូវកាលពេញ។

ក្នុងរដូវកាល ២០២៤-២៥ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៩ ដងក្នុងការបង្ហាញខ្លួន ៤១ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ជាមួយ បិសាចក្រហម និងក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយ អាស្តុនវីលឡា កន្លះរដូវកាល។

Tagged:

Leave a Reply

Your email address will not be published. Required fields are marked *