Home / កីឡា / ព័ត៌មានដោះដូរកីឡាករ / Antony ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ Real Betis ដូចអ្នកគាំទ្រក្រីក្រ Barcelona គាំទ្រ Messi

Antony ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ Real Betis ដូចអ្នកគាំទ្រក្រីក្រ Barcelona គាំទ្រ Messi

Real Betis បានទទួលជោគជ័យ ក្នុងការចុះហត្ថលេខា លើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Antony ពីក្លិបបិសាចក្រហម Manchester United ក្នុងកិច្ចព្រមព្រៀងតម្លៃខ្លួន ម្ភៃប្រាំលានអឺរ៉ូ។

លើសពីនេះទៅទៀតនោះ អតីតខ្សែប្រយុទ្ធក្លិប អាហ្យ៉ាក់ រូបនេះនឹងលេងនៅក្លិបអេស្ប៉ាញរហូតដល់ឆ្នាំ ពីពាន់សាមសិប។ កីឡាករប្រេស៊ីលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រក្នុងទីក្រុង សេវីយ៉ា បន្ទាប់ពីទៅដល់អាកាសយាន្តដ្ឋាន។ អ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមផ្លូវ គ្រវីទង់ជាតិ ស្រែកហៅឈ្មោះរបស់គាត់ និងកាន់បដាដែលសរសេរថា៖ «GOAT អាតូនីមកដល់ហើយ! GOAT អាតូនីមកដល់ហើយ!!»

អ្នក​គាំទ្រ​ម្នាក់​បាន​អត្ថាធិប្បាយ​ស្ថានភាពនេះថា៖ «វាហាក់​ដូច​ជា​ពួក​គេ​បាន​ចុះ​ហត្ថលេខាកីឡាករកម្រិតកំពូល Messi អញ្ចឹង»។

មនុស្សម្នាក់ដែលបានធ្វើគ្រប់យ៉ាង បោះបង់លុយធំ ដើម្បីត្រលប់ទៅទីកន្លែងដែលគាត់ស្រលាញ់ខ្លាំងណាស់ ទទួលបានការដឹងគុណ និងគោរពបំផុត។ នេះជាកាយវិការដ៏អស្ចារ្យបំផុតនៃឆ្នាំពីពាន់ម្ភៃប្រាំ។

នៅកន្លែងផ្សេងអាចនិយាយបានថាគេមិនត្រូវការគាត់ ប៉ុន្តែនៅ រីអាល់បេតទីស ជាកន្លែងមួយដែលទទួលគាត់ជានិច្ច។

Tagged: