🇸🇬 ក្រុម​បាល់ទាត់ U22 សិង្ហបុរី អាចចូលរួមព្រឹត្តិការណ៍​ស៊ីហ្គេម បន្ទាប់​ពី​ឈ្នះការប្តឹង​ឧទ្ធរណ៍

ក្រុមបាល់ទាត់ជម្រើសជាតិ U22 របស់សិង្ហបុរីនឹងចូលរួមប្រកួតនៅស៊ីហ្គេមឆ្នាំ២០២៥ បន្ទាប់ពីឈ្នះការប្ដឹងឧទ្ធរណ៍ដោយជោគជ័យទៅកាន់ក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC)។



ក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC)បានកោះប្រជុំនៅថ្ងៃទី 28 ខែសីហាដើម្បីពិនិត្យមើលការតែងតាំងបន្ថែមពីសមាគមកីឡាជាតិ (NSAs) ។

ប្រទេសសិង្ហបុរីបានប្រឈមមុខនឹងលទ្ធភាពនៃការខកខានការប្រកួតកីឡាបាល់ទាត់បុរសនៅស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីទទួលបានយុទ្ធនាការដ៏ខកចិត្តបំផុតក្នុងឆ្នាំ 2023 នៅកម្ពុជា។

បន្ទាប់ពីការលុបចោលក្រុម U22 ពីបញ្ជីចូលរួមបណ្ដោះអាសន្ន ប្រធានសមាគមបាល់ទាត់សិង្ហបុរី (FAS) ដែលទើបជាប់ឆ្នោតថ្មី លោក Forrest Li បានសន្យាថានឹងធ្វើការជាមួយក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC) ដើម្បីធានាឱ្យក្រុមបានចូលរួមស៊ីហ្គេមឡើងវិញ ហើយពេលនេះពួគគេ​អាចចូលរួម​បានហើយ៕