ក្រុមកីឡាកររបស់ Manchester United មានសុទិដ្ឋិនិយមកាន់តែខ្លាំងឡើងៗ ថា លោក Michael Carrick អាចក្លាយជាគ្រូបង្វឹកអចិន្ត្រៃយ៍។

ស្របពេលមិនទាន់មានការសម្រេចចិត្តណាមួយលើអតីតខ្សែបម្រើរូបនេះ កីឡាករសឹងទាំងអស់ត្រូវបានគេរាយការណ៍ថា ពេញចិត្តយ៉ាងខ្លាំងជាមួយនឹងភាពជាអ្នកដឹកនាំរបស់ Carrick និងទិសដៅដែលគាត់បានដឹកនាំក្រុមក្នុងការប្រកួតថ្មីៗនេះ។
លទ្ធផលថ្មីៗរបស់ក្រុម United បានពង្រឹងជំនឿនៅក្នុងក្លិបថាគាត់មានសមត្ថភាពដឹកនាំក្រុមរយៈពេលវែង។
ទោះបីជាការពិភាក្សារើសអ្នកចាត់ការថ្មីកំពុងដំណើរការក៏ដោយ ក៏ប្រភពចេញពីខាងក្នុងថា Carrick ឥឡូវនេះមានឱកាសពិតប្រាកដក្នុងការស្នាក់នៅជាអចិន្ត្រៃយ៍ ក្នុងនាមជាគ្រូបង្វឹកថ្មី។












