Home / កីឡា / ព័ត៌មានដោះដូរកីឡាករ / Man United ពិភាក្សាផ្ទៃក្នុងជាមួយលោក Roberto Martinez ជាជម្រើសគ្រូបង្វឹកអចិន្ត្រៃយ៍

Man United ពិភាក្សាផ្ទៃក្នុងជាមួយលោក Roberto Martinez ជាជម្រើសគ្រូបង្វឹកអចិន្ត្រៃយ៍

យោងតាមអ្នកយកព័ត៌មាន Ben Jacobs ក្រុមបិសាចក្រហម Man United អាចមានជម្រើសថ្មីក្នុងការតែងតាំងគ្រូបង្វឹកអចិន្ត្រៃយ៍បន្ទាប់ ហើយម្នាក់នោះគឺលោក Roberto Martinez។

អ្នកយកព័ត៌មានអះអាងថា ក្លិបបានធ្វើការពិភាក្សាផ្ទៃក្នុងលើគ្រូបង្វឹកព័រទុយហ្គាល់ Roberto Martinez។ បុរសជនជាតិអេស្ប៉ាញវ័យ 52 ឆ្នាំរូបនេះមានបទពិសោធន៍ច្រើននៅ Premier League ដោយធ្លាប់ធ្វើការជាមួយ Wigan និង Everton ក្នុងលីគកំពូលកាលពីមុន។

ទោះជាយ៉ាងណាក៏ដោយ គាត់មិនបានធ្វើជាគ្រូបង្វឹកក្នុងក្លិបអស់រយៈពេលជិត១០ឆ្នាំឮមកហើយចាប់តាំងពីចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុងឆ្នាំ 2016។ បច្ចុប្បន្នគាត់កំពុងទទួលបន្ទុកក្រុមជម្រើសជាតិព័រទុយហ្គាល់ ហើយត្រូវបានគេរំពឹងថានឹងនាំពួកគេទៅកាន់ព្រឹត្តិការណ៍ World Cup នៅរដូវក្តៅ។

ក្រុម United មិនទាន់បានបញ្ចប់ការជ្រើសរើសគ្រូបង្វឹកថ្មីរបស់ពួកគេនៅឡើយទេ ហើយមិនទាន់បានកំណត់ថាតើគ្រូបង្វឹកបណ្តោះអាសន្ន Michael Carrick នឹងចូលរួមក្នុងការជ្រើសរើសនេះឬអត់នោះទេ។

Tagged: