ខ្សែប្រយុទ្ធកណ្តាលរបស់ក្រុម Al-Nassr គឺ Cristiano Ronaldo នឹងមិនឈប់វិនិយោគនោះទេ បន្ទាប់ពីទិញភាគហ៊ុន 25% នៅក្នុងក្រុម Almería នេះបើយោងតាមការសរសេររបស់ Fabrizio Romano។

កីឡាករព័រទុយហ្គាល់រូបនេះទិញភាគហ៊ុនក្លិបលីគទី២អេស្ប៉ាញ គឺគ្រាន់តែជាការចាប់ផ្តើមនៃគម្រោងនាពេលអនាគតរបស់គាត់ប៉ុណ្ណោះ ខណៈដែលគាត់មានគោលបំណងវិនិយោគនៅក្នុងក្លិបច្រើនជាងមួយ ប្រសិនបើមានឱកាសសមស្របកើតឡើងនាពេលអនាគត។
រដូវកាលនេះ កីឡាករវ័យ 41 ឆ្នាំរូបនេះរកបាន 21 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងការប្រកួតចំនួន 23 លើកនៅកម្រិតក្លិបនៅទូទាំងការប្រកួតទាំងអស់រហូតមកដល់ពេលនេះ។













