Home / កីឡា / រឿងរ៉ាវកីឡា / លោក Zinedine Zidane បង្ហាញឈ្មោះវីរបុរស Man Utd ម្នាក់នឹងឱ្យគាត់ក្លាយជាកីឡាករបម្រុង បើគាត់ជាបារាំង

លោក Zinedine Zidane បង្ហាញឈ្មោះវីរបុរស Man Utd ម្នាក់នឹងឱ្យគាត់ក្លាយជាកីឡាករបម្រុង បើគាត់ជាបារាំង

សូម្បីតែវីរបុរសបាល់ទាត់​ដូចជាលោក Zinedine Zidane ក៏ស្គាល់មួកស្គាល់ម្កុដដែរ។ អតីតតារាបាល់ទាត់​បារាំង ដែលត្រូវបានគេស្គាល់គាត់ដោយសារជួយឱ្យក្រុមមាន់គកឈ្នះពាន 1998 World Cup និងឈ្នះពាន Champions League ជាមួយជម្រើសជាតិបារាំងបានទទួលស្គាល់ថា​ប្រសិន​បើ​លោក Rayn Giggs ជាកីឡាករបារាំង គាត់ហើយសូម្បីតែ Robert Pires នឹង​ត្រូវអង្គុយបម្រុងជាមិនខាន។

Giggs ជាវីរបុរសលេងឱ្យបិសាចក្រហម Manchester United តែមួយគត់លក្នុងអាជីព បានចំណាយពេល២៤ឆ្នាំ​នៅ Old Trafford ឈ្នះពាន Premier League ១៣គ្រឿង និង​ក្លាយជាកីឡាករស្ថិតក្នុងចិត្តអ្នកគាំទ្រដោយសារតែជំនាញ ល្បឿន ការ​រក្សាគុណផលលេងល្អជាប់លាប់។

លោក Zidane ថ្លែងបែបនេះ៖« បើសិន Giggs ជាបារាំង Pires ឬក៏ខ្ញុំនឹងត្រូវអង្គុយបម្រុងជាមិនខាន។

មតិយោបល់របស់លោក Zinedine បានបង្ហាញពីភាពអស្ចារ្យរបស់ខ្សែបម្រើស្លាបជម្រើសជាតិវេលស៍រូបនេះ – ជាកីឡាករដ៏អស្ចារ្យម្នាក់ ដែលសូម្បីតែខ្សែបម្រើដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រក៏ត្រូវតស៊ូ រកកៅអីលេងជាប់លាប់មួយដែរ។

Tagged: