ក្លិបបាល់ទាត់វិសាខាក្រុមធំមិនបានឡើងទៅប្រជែងដំណាក់កាលលើកពានក្នុងពានរង្វាន់ Cambodian Premier League រដូវកាល 2025-26 នេះទេ ប៉ុន្តែក្រុមយុវជនរបស់ពួកគេជោគជ័យយ៉ាងខ្លាំងក្រោយឈ្នះពានកម្រិតយុវជនដល់ទៅ៣កម្រិតផ្សេងគ្នាយ៉ាងមានមោទនកភាព។
នៅឆ្នាំនេះពួកគេលើកពាន ៣ ហើយសម្រាប់ការប្រកួតប្រជែងកម្រិតយុវជន
ជើងឯកលីគយុវជនអាយុក្រោម ១៦ឆ្នាំ
ជើងឯកលីគយុវជនអាយុក្រោម ១៨ឆ្នាំ
ជើងឯកលីគអភិវឌ្ឍន៍

ការប្រកួត រដូវកាល ២០២៥-២៦ មាន ២ កម្រិត គឺ កម្រិតយុវជនអាយុ ១៦ ឆ្នាំ និងកម្រិតយុវជនអាយុ ១៨ ឆ្នាំ។ ក្រុមយុវជនរបស់ក្លិបបាល់ទាត់វិសាខា បានឈ្នះជើងឯកទាំងពីរកម្រិត។
មែនទែនទៅ! ក្រុម វិសាខាអាយុ ១៦ ឆ្នាំ បានឈ្នះជើងឯក ពីរលើកជាប់គ្នា បន្ទាប់ពីពួកគេបានឈ្នះកាលពីឆ្នាំ ២០២៤។ ចំណែកក្រុម វិសាខា អាយុ ១៨ ឆ្នាំគឺជាការឈ្នះលើកទី១ ដោយសារកាលពីឆ្នាំ ២០២៤ ក្រុមយុវជនរបស់ អាយអេសអាយ ដង្កោសែនជ័យ ជាអ្នកឈ្នះជើងឯកកម្រិតអាយុ ១៩ ឆ្នាំ។
ចុងក្រោយ ពោលគឺកាលពីព្រឹកមិញនេះ ក្រុមបម្រុងរបស់វិសាខាដែលមានកីឡាករយុវជនលាយជាមួយកីឡាករដែលមិនសូវមានឱកាសបង្ហាញខ្លួនក្នុងក្រុមធំដែលយើងហៅថា (Reserve Team)បានលើកពានរង្វាន់ លីគអភិវឌ្ឍន៍ ក្រោយឈ្នះក្រុមភ្នំពេញក្រោនក្នុងលទ្ធផល 3ទល់0៕













