ខ្សែបម្រើស្លាបដ៏មានទេពកោសល្យរបស់ក្លិប Barcelona គឺ Lamine Yamal កំពុងព្យាយាមរក្សាវិន័យ មិនត្រឹមតែនៅលើទីលានបាល់ទាត់នោះទេ។

កីឡាករអេស្ប៉ាញរូបនេះកំពុងប្រារព្ធខែដ៏ពិសិដ្ឋរបស់មូស្លីម គឺខែរ៉ាម៉ាដាន ដែលត្រូវបានគេស្គាល់ថាជាខែដែលអិស្លាមសាសនិកត្រូវតមអាហារយ៉ាងតឹងរ៉ឹង។ វាជាការប្តេជ្ញាចិត្តដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ការបង្ហាញគុណផលលេងរបស់គាត់នៅក្នុង La Liga។
ក្នុងអំឡុងពេលរ៉ាម៉ាដាន អ្នកកាន់សាសនាត្រូវបានតម្រូវឱ្យតមអាហារមិនត្រឹមតែពីការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីការញ៉ាំអាហារសម្រាន់ និងភេសជ្ជៈទៀតផង។ ចាប់ពីថ្ងៃរះដល់ថ្ងៃលិច អ្នកដែលតមអាហារមិនត្រូវបានអនុញ្ញាតឱ្យញ៉ាំ ឬផឹកទេ។ ជាលទ្ធផល Yamal នឹងត្រូវប្រកួតប្រជែងក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹងទាំងនេះរហូតដល់ថ្ងៃទី 19 ខែមីនា។
លើសពីនេះ Yamal ធ្លាប់បានឆ្លងកាត់ស្ថានភាពស្រដៀងគ្នានេះពីមុនមក ហើយអរគុណចំពោះរបបអាហារ ដែលត្រូវបានរចនាឡើងជាពិសេសដោយបុគ្គលិកពេទ្យរបស់ក្លិប Barcelona គាត់បានគ្រប់គ្រង ដើម្បីទប់ទល់នឹងការរឹតបន្តឹងនៃខែរ៉ាម៉ាដានកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ រដូវកាលនេះត្រូវបានគេរំពឹងថានឹងកាន់តែមានបញ្ហាប្រឈម – ជាពិសេសនៅក្នុង La Liga។
កាលវិភាគប្រកួតទាំងអស់ក្នុងអំឡុងពេលនេះនឹងចាប់ផ្តើមនៅម៉ោង 4:15 រសៀល (ស្មើម៉ោង១០:១៥នាទីយប់នៅកម្ពុជា) ដែលជាពេលវេលាដែលរាងកាយរបស់គាត់នឹងចុះខ្សោយបំផុតដោយសារតែខ្វះអាហារ និងទឹក។













