Home / កីឡា / រឿងរ៉ាវកីឡា / Amad Diallo ៖ «អាយដលរបស់ខ្ញុំគឺ Messi ប៉ុន្តែនៅ Man United ខ្ញុំស្រឡាញ់ Rooney»

Amad Diallo ៖ «អាយដលរបស់ខ្ញុំគឺ Messi ប៉ុន្តែនៅ Man United ខ្ញុំស្រឡាញ់ Rooney»

Amad Diallo បានបើកចំហអំពីការបំផុសគំនិតឱ្យកាត់​លេងបាល់ទាត់ហើយរូបគេបានបង្ហាញថា Lionel Messi នៅតែជាអាយដលពេញមួយជីវិតរបស់គាត់ ខណៈដែល Wayne Rooney គឺជាកីឡាករ Manchester United ដែលគាត់ចូលចិត្តបំផុត។

កីឡាករសញ្ជាតិកូដឌីវ័ររូបនេះបាន​និយាយថា៖«ក្នុងជីវិតរបស់ខ្ញុំ អាយដលរបស់ខ្ញុំគឺ Messi ដូច្នេះខ្ញុំតែងតែនិយាយថា Messi ព្រោះ Messi គឺជាកីឡាករដែលខ្ញុំនៅតែមើល ខ្ញុំនៅតែព្យាយាមរៀនពីគាត់»។

«ប៉ុន្តែនៅ Man United កីឡាករដែលខ្ញុំពិតជាចូលចិត្តគឺ Rooney ។ ដូច្នេះនៅពេលដែលពួកគេសួរខ្ញុំថា តើអ្នកចង់លេងជាមួយកីឡាករណា តើអ្នកចូលចិត្តលេងជាមួយកីឡាករណាក្នុងប្រវត្តិសាស្ត្រ United ខ្ញុំបាននិយាយថា Rooney ព្រោះគាត់ជាកីឡាករដែលខ្ញុំពិតជាចូលចិត្តលេងជាមួយ»។

Tagged: