Matheus Cunha បានសរសើរ Bryan Mbeumo ថាជា “បុរសគួរឱ្យស្រលាញ់” និងជាមិត្តរួមក្រុម “ដ៏ឆ្លាតវៃ” ដែលផ្ដល់ថាមពល និងគុណភាពឱ្យផ្លាស់ប្តូរតំបន់ប្រយុទ្ធរបស់ក្រុម Manchester United ក្នុងរដូវកាលនេះ។
ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បាននិយាយទៅកាន់ Premier League Productions ដោយបានបញ្ជាក់ពីការសហការគ្នារបស់ពួកគេទាំងនៅលើ និងក្រៅទីលាន។

Cunha បាននិយាយថា៖«ជាមនុស្សប្រកបដោយថាមពលច្រើន។ បុរសម្នាក់នេះគួរឲ្យស្រលាញ់ណាស់។ ខ្ញុំនៅជាមួយគាត់ជារៀងរាល់ថ្ងៃ គាត់ជាមនុស្សដែលសប្បាយ”។
«គាត់ឆ្លាតណាស់ ដូច្នេះគាត់អាចប្រើកម្លាំងរបស់គាត់បានល្អ ដូចជាការលេងបាល់លើអាកាស គាត់ស៊ុតបានល្អណាស់។ នេះគឺជាប្រភេទកីឡាករលេខប្រាំបួនដែលយើងត្រូវការ។ ជាការពិតណាស់ គាត់ជាមនុស្សដែលបានជួយយើងច្រើនណាស់ ហើយវាជាការរីករាយក្នុងការលេងជាមួយគាត់។ គាត់លើសពីតំណែងដែលគាត់លេងទៅទៀត។ ការនៅជុំវិញគាត់នៅក្នុងទីលាន យើងដឹងថាគាត់អាចបង្កើតអ្វីដែលពិសេស»។

Cunha និង Mbeumo គឺជាគន្លឹះក្នុងការរស់ឡើងវិញនៃតំបន់ប្រយុទ្ធរបស់ក្រុម United ដោយអ្នកទាំងពីរបានរួមបញ្ចូលគ្នាសម្រាប់ការស៊ុតបញ្ចូលទី និងជំនួយជាប់លាប់ ហើយផ្ដល់ភាពវិជ្ជមានទៅក្នុងក្រុម។
Cunha រកបានគ្រាប់បាល់ចំនួនប្រាំមួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានពីរគ្រាប់នៅ Premier League រដូវកាលនេះ ខណៈដែល Mbeumo ឈរនៅលេខរៀងទីប្រាំពីររួមគ្នាក្នុងតារាងអ្នកស៊ុតបញ្ចូលទីដោយមានប្រាំបួនគ្រាប់ ដែលជួយឲ្យ United លើសចំនួនគ្រាប់បាល់សរុបក្នុងលីគរដូវកាលមុនចំនួន 44 គ្រាប់រួចទៅហើយ។













