យោងតាម The Athletic កីឡាករ Casemiro បានថ្លែងអំណរគុណដល់លោក Michael Carrick ចំពោះការផ្លាស់ប្តូរជោគវាសនារបស់គាត់នៅក្នុងរដូវកាលចុងក្រោយនៅ Man United។

ខ្សែបម្រើប្រេស៊ីលចាស់វស្សារូបនេះបានបង្ហាញគុណផលលេងដ៏ពិបាកអស់២រដូវកាលក្រោមការដឹកនាំរបស់ Ruben Amorim ការប្រកួតភាគច្រើនគាត់ក្លាយជាកីឡាករបម្រុងប្ដូរចូល។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការមកដល់របស់លោក Carrick Casemiro កំពុងលេងក្នុងតួនាទីដែលងាយស្រួល ដោយមាន Kobbie Mainoo នៅក្បែរគាត់ និង Bruno Fernandes នៅខាងមុខ។

ជាលទ្ធផល កីឡាករវ័យ 33 ឆ្នាំរូបនេះបានប្រាប់ Carrick ថាគាត់៖ «មានអារម្មណ៍ដូចជាកីឡាករបាល់ទាត់ម្តងទៀតអញ្ចឹង»។
ការចាកចេញរបស់ Casemiro ពី Man United នៅរដូវក្តៅនេះត្រូវបានបញ្ជាក់រួចហើយ។ ក្នុងពេលជាមួយគ្នានេះ កីឡាករដែលឈ្នះពានរាប់មិនអស់មានបទពិសោធន៍រូបនេះ ចង់ចាកចេញដោយជោគជ័យ ដោយទុកឱ្យ United ស្ថិតក្នុងស្ថានភាពល្អជាងនៅឆ្នាំ 2023 នៅពេលដែលគាត់បានមកដល់ Old Trafford។













