គាត់បានបដិសេធរួចហើយចំពោះការធ្វើជាគ្រូបង្វឹក។ នៅក្នុងបទសម្ភាសន៍មួយកាលពីពីរឆ្នាំមុន Cristiano Ronaldo បានបង្ហាញថា មហិច្ឆតាចុងក្រោយរបស់គាត់ បន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់គឺក្លាយជាម្ចាស់ក្លិបបាល់ទាត់ធំមួយ ដោយប្រកាសថា “សូមចាំពាក្យរបស់ខ្ញុំ ខ្ញុំនឹងក្លាយជាម្ចាស់ក្លិបធំមួយ។ ប្រាកដណាស់»។

យោងតាមរបាយការណ៍ថ្មីៗនេះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ 40 ឆ្នាំរូបនេះបានប្រាប់មិត្តភក្តិជិតស្និទ្ធថា Man United គឺជាក្រុមដែលគាត់មានបំណងទិញយកនាពេលអនាគត។
Ronaldo បានបដិសេធរួចហើយចំពោះការធ្វើជាគ្រូបង្វឹក ឬប្រធានក្លិប ប៉ុន្តែបានបើកទ្វារឱ្យមានភាពជាម្ចាស់ក្លិបតែម្ដង៖ «ប្រហែលជាម្ចាស់ក្លិប។ វានឹងអាស្រ័យលើពេលវេលា ឱកាសត្រឹមត្រូវ»។

នៅពេលសួរថាតើគាត់មានគោលដៅជាក់លាក់ដែរឬទេ គាត់បានតបថា៖«មិនទាន់ទេ!ប្រហែលជាពីរឬបី»។
គាត់បានបន្ថែមដោយសង្កត់ធ្ងន់ថា៖ «ខ្ញុំនៅក្មេងណាស់ ខ្ញុំមានផែនការ និងក្តីស្រមៃជាច្រើននៅខាងមុខ»។
គាត់បាននិយាយនៅឆ្នាំ 2024៖ «ប្រសិនបើខ្ញុំនឹងក្លាយជាម្ចាស់ក្លិប ខ្ញុំនឹងធ្វើឱ្យអ្វីៗច្បាស់លាស់ ហើយកែតម្រូវអ្វីដែលខ្ញុំគិតថាមិនល្អនៅទីនោះ» ។
ជាមួយនឹងអាជីពជាកីឡាកររបស់គាត់នៅអារ៉ាប៊ីសាអូឌីតដែលកំពុងស្ថិតក្នុងទីបញ្ចប់បន្តិចម្ដងៗ អាណាចក្រអាជីវកម្មរបស់ Ronaldo បន្តរីកចម្រើន ដែលធ្វើឱ្យគាត់មានសក្តានុពលក្នុងការក្លាយជាម្ចាស់ក្លិបបាល់ទាត់»។