Home / កីឡា / រឿងរ៉ាវកីឡា / ក្រុមធំវិសាខាធ្លាក់កូដអស់ឱកាសដណ្ដើមតំណែង Top 6 នៅ​លីគកំពូល តែក្រុមយុវជនថ្នាលលើកពាន៣ម្នាក់ឯង

ក្រុមធំវិសាខាធ្លាក់កូដអស់ឱកាសដណ្ដើមតំណែង Top 6 នៅ​លីគកំពូល តែក្រុមយុវជនថ្នាលលើកពាន៣ម្នាក់ឯង

ក្លិបបាល់ទាត់វិសាខាក្រុមធំមិនបាន​ឡើងទៅប្រជែងដំណាក់កាលលើកពាន​ក្នុងពាន​រង្វាន់ Cambodian Premier League រដូវកាល 2025-26 នេះទេ ប៉ុន្តែក្រុមយុវជនរបស់ពួកគេជោគជ័យយ៉ាងខ្លាំងក្រោយឈ្នះពាន​កម្រិតយុវជនដល់ទៅ៣កម្រិតផ្សេងគ្នាយ៉ាងមានមោទនកភាព។

នៅឆ្នាំនេះពួកគេលើកពាន ៣ ហើយសម្រាប់ការប្រកួតប្រជែងកម្រិតយុវជន

ជើងឯកលីគយុវជនអាយុក្រោម ១៦ឆ្នាំ

ជើងឯកលីគយុវជនអាយុក្រោម ១៨ឆ្នាំ

ជើងឯកលីគអភិវឌ្ឍន៍

ការ​ប្រកួត រដូវកាល ២០២៥-២៦ មាន ២ កម្រិត គឺ កម្រិត​យុវជន​អាយុ ១៦ ឆ្នាំ និង​កម្រិត​យុវជន​អាយុ ១៨ ឆ្នាំ។ ក្រុម​យុវជន​របស់​ក្លិប​បាល់ទាត់​វិសាខា បាន​ឈ្នះ​ជើង​ឯក​ទាំង​ពីរកម្រិត។ ​

មែនទែនទៅ! ក្រុម​ វិសាខា​អាយុ ១៦​ ឆ្នាំ បាន​ឈ្នះ​ជើង​​​ឯក ពីរ​លើក​ជាប់​គ្នា បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​កាល​ពី​ឆ្នាំ ២០២៤។ ចំណែក​ក្រុម វិសាខា អាយុ ១៨ ឆ្នាំ​គឺ​ជា​ការ​ឈ្នះ​លើក​ទី​១ ដោយសារ​កាល​ពី​ឆ្នាំ ២០២៤ ក្រុម​យុវជន​របស់ អាយអេសអាយ ដង្កោសែន​ជ័យ ជា​អ្នក​ឈ្នះ​ជើង​ឯក​កម្រិត​អាយុ ១៩ ឆ្នាំ។

ចុងក្រោយ ពោលគឺកាលពីព្រឹកមិញនេះ ក្រុមបម្រុងរបស់វិសាខាដែលមានកីឡាករយុវជនលាយជាមួយកីឡាករដែលមិនសូវមានឱកាសបង្ហាញខ្លួនក្នុងក្រុមធំដែលយើងហៅថា (Reserve Team)បាន​លើកពានរង្វាន់ លីគអភិវឌ្ឍន៍ ក្រោយឈ្នះក្រុមភ្នំពេញក្រោន​ក្នុងលទ្ធផល 3ទល់0៕

Tagged: