Home / កីឡា / ព័ត៌មានដោះដូរកីឡាករ / Scott McTominay បញ្ជាក់ពីបំណងចង់ស្នាក់នៅ Napoli រយៈពេលយូរ ចំពេលមានការចរចាបន្តកុងត្រា

Scott McTominay បញ្ជាក់ពីបំណងចង់ស្នាក់នៅ Napoli រយៈពេលយូរ ចំពេលមានការចរចាបន្តកុងត្រា

ថ្លែងទៅកាន់ Corriere dello Sport ខ្សែបម្រើ Scott McTominay របស់ក្លិប Napoli បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ ក្នុងការបន្តអនាគតរយៈពេលវែងជាមួយក្លិបយក្សអ៊ីតាលី។

ទន្ទឹមនឹងនេះដែរ Naspoli ត្រូវបានគេរាយការណ៍ថាកំពុងមានវឌ្ឍនភាពល្អក្នុងការចរចារបស់ពួកគេ ដើម្បីបន្តកិច្ចសន្យារបស់ខ្សែបម្រើស្កុតឡេនរូបនេះ ដែលនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៨។

ពួកគេបានផ្តល់ជូនគាត់នូវកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០៣០ ជាមួយនឹងជម្រើសសម្រាប់រយៈពេលមួយឆ្នាំទៀត ជាមួយនឹងការដំឡើងប្រាក់ខែយ៉ាងច្រើន។

បន្ទាប់ពីយុទ្ធនាការឆ្នាំ២០២៤/២៥ ដែលមានឥទ្ធិពល ដែលគាត់បានដឹកនាំក្លិប Napoli លើកពានលីគកំពូលអ៊ីតាលី។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានបន្តទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គាត់នៅរដូវកាលនេះផងដែរ ដោយរកបាន១០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៤ដង ក្នុង៣៤ប្រកួត។

McTominay ត្រូវបានគេរាយការណ៍ថាបានទទួលយកសំណើពីក្លិបនៅក្របខណ្ឌ Saudi Pro League និង Premier League ប៉ុន្តែក្លិប Napoli បានធានាអនាគតរបស់គាត់រួចហើយ។

Tagged: