ការប្រកាសរបស់ Casemiro ក្នុងការចាកចេញពី Manchester United នៅចុងបញ្ចប់នៃរដូវកាល 2025-26 ស្របពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅខែមិថុនា ឆ្នាំ 2026 បានបង្កឱ្យមានការពិភាក្សាយ៉ាងខ្លាំងពីអ្នកគាំទ្រ និងអ្នកវិភាគសម្រាប់ក្លិបឱ្យពិចារណាឡើងវិញ។

កីឡាករប្រេស៊ីលវ័យ 33 ឆ្នាំរូបនេះបានរីករាយការបង្ហាញគុណផលលេងឡើងវិញគួរឱ្យកត់សម្គាល់ក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្ដោះអាសន្ន Michael Carrick បន្ទាប់ពី អតីតគ្រូបង្វឹក Ruben Amorim ត្រូវបណ្តេញចេញ។
ដោយសារក្លិបមិនរើសយកជម្រើសបន្តមួយឆ្នាំដែលមានក្នុងកុងត្រា Casemiro ត្រៀមខ្លួនចាកចេញក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។ ពេលនេះអ្វីៗបានផ្លាស់ប្ដូរ គាត់អាចនឹកចាកចេញដោយមានតម្លៃខ្លួនថ្លៃដោយសារតែឥទ្ធិពលរបស់គាត់នាពេលបច្ចុប្បន្ន។
ចាប់តាំងពីការចាកចេញរបស់ Amorim Casemiro បានក្លាយជា “ជម្រើសចាំបាច់បំផុត ” សម្រាប់ Carrick ដោយផ្តល់នូវស្ថេរភាពការពារ ភាពជាអ្នកដឹកនាំ និងការគំរាមកំហែងក្នុងតំបន់ប្រយុទ្ធដ៏គួរឱ្យភ្ញាក់ផ្អើល។

ប្រាក់ឈ្នួលខ្ពស់ 350,000 ផោនក្នុងមួយសប្តាហ៍របស់កីឡាករជើងចាស់រូបនេះគឺជាចំណុចជាប់គាំងសម្រាប់ បិសាចក្រហម ប៉ុន្តែអ្នកគាំទ្រអះអាងថាទម្រង់លេង និងតម្លៃបច្ចុប្បន្នរបស់គាត់លើសពីការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ។
មានហេតុផលគួរឱ្យជឿជាក់ចំនួនប្រាំដែល United គួរគិតឡើងវិញអំពីការអនុញ្ញាតឱ្យ Casemiro ដើរចេញដោយគ្មានតម្លៃខ្លួន៖
ទីមួយ ទម្រង់លេងដ៏អស្ចារ្យរបស់គាត់ – គាត់គឺជាកីឡាករល្អបំផុតម្នាក់របស់ Man United ក្នុងឆ្នាំ 2026 ដែលផ្តល់នូវភាពស៊ីសង្វាក់គ្នាដែលមិនអាចប្រៀបផ្ទឹមបាន។
ទីពីរ តម្លៃហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ – ការរកកីឡាករថ្មីមកជំនួសខ្សែបម្រើប្រេស៊ីលរូបនេះគឺជាការប្រថុយប្រថាន និងមានតម្លៃថ្លៃខ្លាំង។ ការរក្សាគាត់ ធានានូវការផ្លាស់ប្តូរដ៏រលូនសម្រាប់កីឡាករមានទេពកោសល្យវ័យក្មេងដូចជា Kobbie Mainoo ដើម្បីរៀនសូត្រតាម។
ទីបី គាត់បានបង្កើតភាពជាដៃគូខ្សែបម្រើដ៏រឹងមាំ និងមានស្ថេរភាព ដែលជាគន្លឹះនៃការកើនឡើងគុណផលថ្មីៗនេះរបស់ United។
ទីបួន ភាពជាអ្នកដឹកនាំ – ក្នុងនាមជាកីឡាករដែលមានបទពិសោធន៍ច្រើនបំផុតម្នាក់នៅក្នុងក្រុម វត្តមានរបស់គាត់ផ្តល់នូវការណែនាំ និងផ្នត់គំនិតដ៏សំខាន់នៅលើទីលាន។
ទីប្រាំ តុល្យភាពក្រុម – ការរក្សាគាត់នឹងរក្សាជម្រៅ និងគុណភាពនៅក្នុងតំបន់ខ្សែបម្រើក្នុងអំឡុងពេលដ៏សំខាន់នៃរដូវកាល។

ស្រពេលដែល United ដាក់គោលដៅបញ្ចប់ចំណាត់ថ្នាក់កំពូលទាំងបួន និងលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ក្របខ័ណ្ឌ Champions League ការជជែកវែកញែកអំពីអនាគតរបស់ Casemiro កំពុងតែកើនឡើងកម្ដៅកាន់តែខ្លាំងឡើងៗ ហើយមនុស្សជាច្រើនជឿថាក្លិបគួរតែបន្តកិច្ចសន្យា ឬបើកការចរចាសម្រាប់កិច្ចព្រមព្រៀងថ្មី។













