ក្រុម Manchester United បានស្មើ 1-1 ជាមួយក្រុម West Ham នៅក្រៅដី ក្នុងជុំទី 26 នៃក្របខ័ណ្ឌ Premier League កាលពីយប់មិញ ខណៈដែលក្រុមបិសាចក្រហមមួយនេះ បានគេចផុតពីការចាញ់នៅម៉ោងបន្ថែម នៅពេលដែលខ្សែប្រយុទ្ធ Benjamin Sesko បានរកគ្រាប់បាល់តាមស្មើ។

កីឡាករស្លូវេនីវ័យ 22 ឆ្នាំរូបនេះ រកបានប្រាំគ្រាប់ក្នុងការប្រកួតប្រាំមួយលើកចុងក្រោយរបស់គាត់ ដែលគ្រាប់បាល់ទាំងអស់នេះស៊ុតបញ្ចូលទីនៅតង់ទីពីរ។
ក្រុម United គ្រប់គ្រងបាល់ 54% ស៊ុតបាន 13 ដង ចំគោលដៅ 5 ដង បញ្ជូនបាល់បាន 468 ដង ទទួលបានបាល់ជ្រុង 6 ដង និងនៅតែស្ថិតនៅលេខរៀងទី 7 ដោយមាន 41 ពិន្ទុនៅរដូវកាលនេះ បន្ទាប់ពីការប្រកួតសរុបចំនួន 26 លើកនៅក្នុងតារាងឥឡូវនេះ។













