Home / កីឡា / ព័ត៌មានដោះដូរកីឡាករ / Real Madrid ប្រឈមនឹងការប្រជែងពីក្លិបនៅ Premier League លើកុងត្រាខ្សែបម្រើតម្លៃ៥០លានដុល្លារម្នាក់នេះ

Real Madrid ប្រឈមនឹងការប្រជែងពីក្លិបនៅ Premier League លើកុងត្រាខ្សែបម្រើតម្លៃ៥០លានដុល្លារម្នាក់នេះ

យោងតាមអ្នកជំនាញផ្ទេរកីឡាករអ៊ីតាលី Fabrizio Romao ក្រុម Real Madrid នឹងត្រូវទប់ទល់នឹងការប្រកួតប្រជែងពីក្លិបនៅ Premier League សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើ Kees Smit របស់ក្រុម AZ Alkmaar។

កីឡាករហូឡង់ដ៏ឆ្នើមរូបនេះ ស្ថិតនៅក្នុងបញ្ជីគោលដៅខ្សែបម្រើរបស់ក្រុម Madrid សម្រាប់រដូវក្តៅក្រោយ បន្ទាប់ពីគុណផលលេងកើនឡើងយ៉ាងឆាប់រហ័សក្នុងក្របខណ្ឌលីគកំពូលហូឡង់ Eredivisie។

ដោយទទួលបានការប្រៀបធៀបជាមួយខ្សែបម្រើ Pedri របស់ក្រុម Barcelona ដោយសារតែទេពកោសល្យដ៏អស្ចារ្យរបស់គាត់ Smit ក៏ត្រូវបានចាត់ទុកថាជាអនាគតរបស់ក្រុមជម្រើសជាតិហូឡង់ផងដែរ។

អ្នកជំនាញដោះដូរកីឡាកររូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា AZ Alkmaar នឹងមិនទទួលយកសំណើ​ចុះកុងត្រាក្រោម ៤៥ លានអឺរ៉ូនោះទេ។

Tagged: