Home / កីឡា / រឿងរ៉ាវកីឡា / Dani Carvajal កាន់តែខកចិត្តយ៉ាងខ្លាំង ក្រោយខ្វះពេលវេលាលេងក្រោមការដឹកនាំរបស់ Arbeloa

Dani Carvajal កាន់តែខកចិត្តយ៉ាងខ្លាំង ក្រោយខ្វះពេលវេលាលេងក្រោមការដឹកនាំរបស់ Arbeloa

កាសែតអេស្ប៉ាញ El Larguero រាយការណ៍ថា ខ្សែការពារស្តាំរបស់ Real Madrid គឺ Dani Carvajal មានការខកចិត្តជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់គាត់។


គ្រូបង្វឹក Alvaro Arbeloa បានជ្រើសរើស David Jimenez ជាខ្សែការពារស្តាំចាប់ផ្តើមជម្រើស១១នាក់ ក្នុងជ័យជម្នះលើ Valencia ខណៈដែល Trent-Alexander Arnold ចូលមកជាកីឡាករបម្រុងនៅតង់ទីពីរ។

ទោះបីជាមិនទាន់ជាសះស្បើយទាំងស្រុងពីការវះកាត់ជង្គង់ក៏ដោយ Carvajal មានអារម្មណ៍ថា គាត់នៅតែអាចចូលរួមចំណែកដល់ក្រុមបាន។ ទោះជាយ៉ាងណាក៏ដោយ Arbeloa នៅតែប្រុងប្រយ័ត្នចំពោះសុខភាពរបស់កីឡាករអេស្ប៉ាញរូបនេះ ហើយខ្លាចការលា​ប់របួសឡើងវិញប្រសិនបើគាត់បង្ខំឱ្យវិលត្រឡប់មកក្រុមវិញ។

កម្រិតទំនុកចិត្តរបស់កីឡាករវ័យ 34 ឆ្នាំរូបនេះត្រូវបានគេនិយាយថាបានរងការខូចខាតបន្តិចបន្តួចដែរ បន្ទាប់ពីហាក់ដូចជាធ្លាក់ចុះពីលំដាប់ជម្រើសដំបូង។

ដោយសារ Arbeloa ចាត់ទុក Carvajal ថាមិនមានសុខភាពល្អ អនាគតរបស់ខ្សែការពារចាស់វស្សារូបនេះក៏ស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងផងដែរ ដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅ។

Carvajal ដឹងថា មានតែពេលវេលាលេងជាប់លាប់ និងការសម្តែងដ៏អស្ចារ្យប៉ុណ្ណោះ ទើបអាចធ្វើឱ្យគាត់ទទួលបានការបន្តកុងត្រានៅទីក្រុងម៉ាឌ្រីដ និងទទួលបានកន្លែងមួយក្នុងក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ 2026។

Tagged: