Home / កីឡា / រឿងរ៉ាវកីឡា / Bruno Fernandes ក្លាយជាកីឡាករ Man United លឿនបំផុតទីពីរសម្រេចបានកំណត់ត្រាមួយនេះ

Bruno Fernandes ក្លាយជាកីឡាករ Man United លឿនបំផុតទីពីរសម្រេចបានកំណត់ត្រាមួយនេះ

Bruno Fernandes បានស៊ុតបញ្ចូលទីគ្រាប់សំខាន់មួយសម្រាប់ Man United ក្នុងជ័យជម្នះ 2-0 លើ Tottenham Hotspur ក្នុង Premier League កាលពីយប់មិញ។

ក្នុងន័យនេះគឺខ្សែបម្រើព័រទុយហ្គាល់រូបនេះក៏បានឈានដល់ដំណាក់កាលសំខាន់មួយ ដោយរកបានការរួមចំណែកគ្រាប់បាល់ទី 200 របស់គាត់ ក្នុងយុគសម័យ Premier League សម្រាប់ក្រុម Red Devils។

Fernandes មានគ្រាប់បាល់ 104 គ្រាប់ និងមានការបញ្ជូនបាល់ 96លើក ក្នុងការប្រកួតសម្រាប់ Man United ក្នុងការបង្ហាញខ្លួន 314 លើក ហើយបានក្លាយជាកីឡាករលឿនបំផុតទីពីរ ដែលសម្រេចបានការរួមចំណែកគ្រាប់បាល់ 200 គ្រាប់ សម្រាប់បិសាចក្រហម។

គាត់ធ្វើបានលឿនជាង Ryan Giggs, Cristiano Ronaldo និង David Beckham។ មានតែ Wayne Rooney ទេ ដែលសម្រេចបានការរួមចំណែកគ្រាប់បាល់ 200 គ្រាប់ លឿនជាង Fernandes ក្នុង Premier League សម្រាប់ក្រុម Red Devils។

Tagged: