អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានបន្ថែមពេលវេលាដែលមិនអាចបំភ្លេចបានមួយទៀត ទៅក្នុងចំណុចសំខាន់ៗនៃតំបន់បច្ចេកទេសរបស់គាត់ក្នុងអំឡុងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup ទល់នឹងក្រុម Chelsea នៅយប់មិញ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿងបន្ទាប់ពីមានរឿងកើតឡើងមួយក្នុងបន្ទាត់បច្ចេកទេសគ្រូបង្វឹក។ វាបានកើតឡើងបែបនេះ៖ បន្ទាប់ពីអាជញញាកណ្ដាលសម្រេចចិត្តដ៏ចម្រូងចម្រាសមួយទល់និងក្រុមកាំភ្លើងធំ ដំបូងឡើយ Arteta បានទៅជួបមន្ត្រីទីបួនដើម្បីសួរអំពីការសម្រេចចិត្តនេះ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកំពុងនិយាយគ្នា អ្នកចាត់ការរូបនេះហាក់ដូចជាមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការពន្យល់ហើយគាត់បានផ្ទុះសំណើច។ ក្រោយមកអាជ្ញាកណ្ដាលក៏ឃើញ។

អាជ្ញាកណ្តាល ដោយចាត់ទុកប្រតិកម្មនេះជាទម្រង់នៃ “ការប្រឆាំងបែបចំអក” ហើយបានពិន័យកាតលឿងភ្លាមៗ។ ទោះបីជាទទួលបានកាតលឿងក៏ដោយ Arteta នៅតែបន្តញញឹម និងទះដៃចំអក ដែលធ្វើឲ្យអ្នកគាំទ្រនៅ Emirates មានការរីករាយយ៉ាងខ្លាំង។