ការផ្ទេរ Dro Fernandez ទៅ PSG ជួយ Barca ដោះស្រាយបញ្ហារឿងមួយនេះ

សារព័ត៌មាន ​​Diario AS របស់អេស្ប៉ាញបានឱ្យ​ដឹង​ថា ការផ្ទេរកីឡាករយុវជន Dro Fernandez ក្នុងតម្លៃ 10លានដុល្លារពី Barcelona ទៅ Paris Saint-Germain បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើហិរញ្ញវត្ថុរបស់ក្លិប។


ADVERTISEMENT

តម្លៃខ្លួនខ្ពស់ជាងលក្ខខណ្ឌផ្ដាច់កុងត្រារបស់កីឡាកររូបនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែប្រសើរឡើងរវាងក្លិបទាំងពីរ។

អ្វីដែលសំខាន់នោះគឺ ការលក់នេះបានអនុញ្ញាតឱ្យ Barcelona អាចដោះទាល់ដែលក្លិបចាំបាច់ត្រូវការ​លុយធានាចំនួន​២២លានដុល្លារដែលចេញកាលពីរដូវក្តៅមុន ដើម្បីចុះឈ្មោះ Marcus Rashford និង Roony Bardghji ក្នុងបញ្ជីបើកប្រាក់ឈ្នួល។

ការដកការធានានោះចេញបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវជំហរយុត្តិធម៌ផ្នែកហិរញ្ញវត្ថុរបស់ Barca។

ឥឡូវនេះមន្ត្រីក្លិបមានទំនុកចិត្តថានឹងឈានដល់ច្បាប់ 1:1 នៅរដូវក្តៅ ដែលអាចឱ្យក្លិបអាចចូលទៅក្នុងទីផ្សាដោះដូរកីឡាករបានធម្មតាដូចគេដូចឯងបាន។

ក្រៅពីការលក់កីឡាករ Barcelona ក៏កំពុងពឹងផ្អែកលើគម្រោងពាណិជ្ជកម្មដ៏សំខាន់មួយដែលមានមូលដ្ឋាននៅ UAE ដើម្បីជួយធ្វើឱ្យមានតុល្យភាពសៀវភៅចំណូឡចំណាយផងដែរ។

គម្រោងនេះអាចបន្ថែមលុយជាច្រើន ខណៈដែលមានការរាយការណ៍ថា ពួកគេទទួលបានប្រាក់ដំបូងចំនួន 11 លានអឺរ៉ូរួចហើយ។