លះបង់ខ្លាំងណាស់! Dean Huijsen ព្យាយាមលេងឱ្យ Real Madrid ទាំងមានរបួស

យោងតាម ​​Diario AS ខ្សែការពារវ័យក្មេង Dean Huijsen បានស៊ូទ្រាំលេងឱ្យ Real Madrid ទាំងមានរបួសជាប់ខ្លួន។


ADVERTISEMENT

ខ្សែការពារអេស្ប៉ាញរូបនេះបានលេងឱ្យ Madrid សឹងតែគ្រប់ប្រកួត ទោះបីជាមានបញ្ហាកំភួនជើងដែលបណ្តាលឱ្យគាត់ឈឺចាប់ក៏ដោយ។ Huijsen ត្រូវបានគេជឿថាបានបង្ហាញពីសមត្ថភាពធ្លាក់ចុះជាងមុនបន្តិច បន្ទាប់ពីគាត់ផ្ទេរចេញពី​ Bournemouth ក្នុងតម្លៃ៦០លានដុល្លារកាលពីដើមរដូវកាល។

អ្នកគាំទ្រនៅកីឡដ្ឋាន Bernabeu ហាក់ដូចជាបាត់បង់ការអត់ធ្មត់ជាមួយ Huijsen ហើយបានស្រែកចំអកឱ្យគាត់នៅក្នុងការប្រកួតទល់នឹង Rayo Vallecano ដោយការប្រកួតនោះ Madrid ឈ្នះ 2-1។

ប្រសិនបើទម្រង់លេងរបស់ Huijsen មិនប្រសើរឡើងទេ គាត់អាចបាត់បង់កន្លែងរបស់គាត់នៅក្នុងក្រុមទៅឱ្យរៀបច្បង Antonio Rudiger (ស្បើយពីរបួសបណ្ដើរៗ) និង David Alaba ។