ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបក្រុមការពារតំណែងជើងឯកវៀតណាម ក្នុងវគ្គចែកពូលនៃពានរង្វាន់ ASEAN Hyundai Cup™ 2026 ខណៈដែលក្រុមជើងឯកប្រាំពីរសម័យកាលថៃនឹងត្រូវប្រកួតជាមួយក្រុមម៉ាឡេស៊ី បន្ទាប់ពីការចាប់ឆ្នោតជាផ្លូវការនៅទីក្រុងហ្សាការតានៅថ្ងៃព្រហស្បតិ៍សម្រាប់ការប្រកួតជើងឯកអាស៊ានខួបលើកទី 30។

ក្រុមវៀតណាមដែលបានឈ្នះពានរង្វាន់អាស៊ានលើកទីបីរបស់ពួកគេក្នុងឆ្នាំ 2024 ជាមួយនឹងជ័យជម្នះសរុប 5-3 លើក្រុមថៃក្នុងវគ្គផ្តាច់ព្រ័ត្រត្រូវបានចាប់ឆ្នោតនៅក្នុងពូល A ដែលពួកគេក៏នឹងត្រូវប្រកួតជាមួយក្រុមឥណ្ឌូនេស៊ី កម្ពុជា និងក្រុមឈ្នះនៃវគ្គជម្រុះ Play-Off រវាងប្រ៊ុយណេដារូសាឡឹម និងទីម័រខាងកើតក្នុងវគ្គបើកឆាកនៃការប្រកួតវិលជុំតែមួយជើង។

លោក Koji Gyotoku គ្រូបង្វឹកក្រុមកម្ពុជាបានថ្លែងក្រោយដឹងលទ្ធផលចាប់ឆ្នោតជ្រើសរើសពូលថា៖ «វាពិតជាពិបាកណាស់។ វៀតណាម និងឥណ្ឌូនេស៊ី គឺជាប្រទេសខ្លាំង។ មុនពេលខ្ញុំនិយាយថា គោលដៅរបស់យើងគឺត្រូវឡើងទៅវគ្គជម្រុះ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យើងត្រូវខិតខំប្រឹងប្រែង និងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបង្កើតការប្រកួតដ៏ល្អមួយសិន។ វាមិនងាយស្រួលទេ ប៉ុន្តែនេះជាឱកាសដែលយើងមាន។ យើងមិនដឹងថាប្រទេសណាជាម្ចាស់ផ្ទះ និងក្រៅផ្ទះទេ ប៉ុន្តែសម្រាប់ការប្រកួតក្នុងផ្ទះរបស់យើង យើងត្រូវតែឈ្នះ។ ហើយទល់នឹងឥណ្ឌូនេស៊ី និងវៀតណាម យើងក៏នឹងព្យាយាមឈ្នះដែរ”។
ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៤ កក្កដា ដល់ ថ្ងៃទី២៦ សីហា ឆ្នាំ២០២៦ ខាងមុខនេះ៕