ទោះបីជាបានប្រើប្រាស់អ្នកចាំទីបីនាក់ក៏ដោយ អ៊ូហ្គង់ដានៅតែចាញ់នីហ្សេរីយ៉ា ១-៣ ក្នុងការប្រកួតចុងក្រោយនៃពូល C របស់ពួកគេ ហើយត្រូវបានជម្រុះចេញពីពានរង្វាន់ African Cup of Nations ឆ្នាំ ២០២៥។

ដោយត្រូវការឈ្នះទល់នឹងនីហ្សេរីយ៉ាដើម្បីរក្សាក្តីសង្ឃឹមរបស់ពួកគេក្នុងការឈានទៅមុខ ជម្រើសជាតិអ៊ូហ្គង់ដាបានចូលលេងដោយការតាំងចិត្តខ្ពស់ ប៉ុន្តែមិនយូរប៉ុន្មានក៏បានធ្លាក់ចូលទៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត។ នៅដើមការប្រកួត អ្នកចាំទីដៃទីមួយរបស់ពួកគេ Denis Onyango បានរមួលកជើងរបស់គាត់ ខណៈពេលកំពុងព្យាយាមសង្គ្រោះការទាត់ជ្រុង។
អ្នកចាំទីអាយុ ៤០ ឆ្នាំរូបនេះបានបន្តលេង និងបានជួយសង្គ្រោះបាល់ដ៏អស្ចារ្យពីការស៊ុតរបស់ Paul Onuachu។ ប៉ុន្តែនៅនាទីទី ២៨ Onyango បានប្រញាប់ប្រញាល់ប្ដូរជំហរចេញក្រៅ ដោយការវិនិច្ឆ័យបាល់ខុស ដែលអនុញ្ញាតឱ្យកីឡាករ Paul Onuachu ស៊ុតចូលទៅក្នុងសំណាញ់ទទេ ដែលបើកការស៊ុតបញ្ចូលទីឱ្យនីហ្សេរីយ៉ា។

Onyango បន្តត្រូវការពិនិត្យរបួសមុនពេលចប់តង់ទីមួយ ហើយមិនអាចលេង បានទៀតទេ។ អ្នកចាំទី Salim Magoola ក៏បានចូលលេងជាកីឡាករបម្រុង ជំនួសប៉ុន្តែលេងបានត្រឹមតែ 11 នាទីប៉ុណ្ណោះ។ ក្នុងស្ថានភាពដែលគាត់ប្រញាប់ប្រញាល់ចេញពីតំបន់ពិន័យ Magoola បានប្រើដៃរបស់គាត់ដើម្បីរារាំងបាល់ក្នុងការប៉ុនប៉ងបញ្ឈប់ Victor Osimhen ពីការសម្រេចទីហើយគាត់ក៏បានទទួលកាតក្រហមដោយផ្ទាល់។
ក្រុមអ៊ូហ្គង់ដាត្រូវប្រើអ្នកចាំទីដៃទីបីគឺ Nafian Alionzi ប៉ុន្តែត្រូវបបានកីឡាករ Raphael Onyedika ស៊ុតទម្លាយសំណាញ់ទី រយៈពេលត្រឹមតែប្រាំនាទីប៉ុណ្ណោះ ចាប់ពីនាទីទី 62 ដល់នាទីទី 67។ ការខិតខំប្រឹងប្រែងជាបន្តបន្ទាប់បានធ្វើឱ្យអ៊ូហ្គង់ដារកបានតែមួយគ្រាប់ប៉ុណ្ណោះ ដែលស៊ុតបញ្ចូលទីដោយ Rogers Mato នៅនាទីទី 75។
ដោយចាញ់ 1-3 ក្រុមអ៊ូហ្គង់ដាបានបញ្ចប់នៅបាឆតតារាងក្នុងពូល C ហើយត្រូវបានជម្រុះចេញមុនកាលកំណត់។ ទន្ទឹមនឹងនេះដែរ នីហ្សេរីយ៉ា ទទួលបានប្រាំបួនពិន្ទុ ហើយនឹងត្រូវប្រឈមមុខនឹងក្រុមមួយក្នុងចំណោមក្រុមទាំងបីគឺ កូតឌីវ័រ កាមេរូន ឬម៉ូសំប៊ិក នៅក្នុងវគ្គ 16 ក្រុមចុងក្រោយ។
នីហ្សេរីយ៉ា គឺជាក្រុមដ៏រឹងមាំមួយនៅក្នុងព្រឹត្តិការណ៍ AFCON 2025 ដោយមានតារាល្បីៗជាច្រើនដូចជា Paul Onuachu (Trabzonspor), Victor Osimhen (Galatasaray), Samuel Chukwueze, Calvin Bassey, Alex Iwobi (Fulham), Ademola Lookman (Atalanta) និង Wilfred Ndidi (Besiktas)។ នីហ្សេរីយ៉ា បានឈ្នះពានរង្វាន់ African Cup of Nations ចំនួនបីដង គឺនៅឆ្នាំ 1980, 1994 និង 2013។
ព្រឹត្តិការណ៍ AFCON 2025 វគ្គ 16 ក្រុមចុងក្រោយ បានកំណត់គូប្រកួតចំនួនបួនគឺ ម៉ាលី – ទុយនេស៊ី, អេហ្ស៊ីប – បេនីន, ម៉ារ៉ុក – តង់ហ្សានី និងអាល់ហ្សេរី – សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 5 ខែមករា។
ព្រឹត្តិការណ៍ AFCON 2025 ដែលជាពានរង្វាន់ African Cup of Nations លើកទី 35 ដែលរៀបចំដោយសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2025 ដល់ថ្ងៃទី 18 ខែមករា ឆ្នាំ 2026។ ប្រទេសម៉ារ៉ុកត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះ ដែលជាលើកទីពីរហើយដែលប្រទេសអាហ្វ្រិកខាងជើងនេះបានធ្វើជាម្ចាស់ផ្ទះ AFCON បន្ទាប់ពីការប្រកួតឆ្នាំ 1988។
ព្រឹត្តិការណ៍ AFCON 2025 គឺជាលើកទីមួយហើយដែលការប្រកួតនឹងប្រព្រឹត្តទៅក្នុងអំឡុងពេលបុណ្យណូអែល និងឆ្នាំថ្មី ជំនួសឱ្យកាលវិភាគរដូវក្តៅ ឬដើមឆ្នាំធម្មតា។ នេះគឺដោយសារតែ FIFA បានពង្រីកពានរង្វាន់ Club World Cup ដល់ 32 ក្រុម និងកំណត់ពេលប្រកួតនៅខែមិថុនា-កក្កដា ឆ្នាំ 2025 ដែលបង្ខំឱ្យ CAF កែសម្រួលកាលវិភាគ AFCON ដើម្បីជៀសវាងជម្លោះ។ ការផ្លាស់ប្តូរពេលវេលាក៏ត្រូវបានជះឥទ្ធិពលដោយប្រព័ន្ធប្រកួតប្រជែងរបស់អឺរ៉ុបផងដែរ ដោយសាររដូវកាល UEFA Champions League 2025-2026 នឹងត្រូវបានពង្រីក និងរួមបញ្ចូលការប្រកួតនៅចុងខែមករា។