ក្លិប West Ham កំពុងពិចារណាបណ្តេញលោក Nuno Espirito Santo ចេញ ប្រសិនបើលទ្ធផលមិនប្រសើរឡើង

យោងតាមកាសែត ​​talkSPORT ក្លិប West Ham កំពុងពិចារណាចែកផ្លូវជាមួយគ្រូបង្វឹក Nuno Espirito Santo ដោយសារតែទម្រង់លេងមិនល្អរបស់ក្រុម។


ADVERTISEMENT

ក្រុមញញួរធំមួយនេះ បានឈ្នះពីរប្រកួតប៉ុណ្ណោះក្នុងចំណោម 13 ប្រកួតចាប់តាំងពីអ្នកចាត់ការជនជាតិព័រទុយហ្គាល់រូបនេះបានមកដឹកនាំជំនួសលោក Graham Potter ដែលទទួលបន្ទុកក្រុមតាំងពីរដើមរដូវកាល។

ជាលទ្ធផល ក្លិប West Ham ស្ថិតនៅក្នុងក្រុមបាតតារាងទាំងបី និងស្ថិតក្នុងការប្រជែងយកកៅអីទៅលេងនៅ Premier League។

លើសពីនេះ សមាជិកមួយចំនួននៃថ្នាក់ដឹកនាំក្លិប មានការភ័ន្តច្រឡំថាហេតុអ្វីបានជាលោក Nuno ទទូចចង់ចាប់ផ្តើមការប្រកួតដោយគ្មានខ្សែប្រយុទ្ធត្រឹមត្រូវ ខណៈដែលកីឡាករ Jarrod Bowen ចាប់ផ្តើមការប្រកួតភាគច្រើននៅតំបន់ប្រយុទ្ធ។        

លុះត្រាតែទម្រង់លេងរបស់ក្រុមមានភាពប្រសើរឡើងនៅក្នុងការប្រកួតពីរបីលើកខាងមុខ បើមិនអញ្ចឹងទេ ក្លិប West Ham នឹងស្វែងរកអ្នកចាត់ការអចិន្ត្រៃយ៍ទីបីរបស់ពួកគេនៅរដូវកាលនេះ។