អ្នកគាំទ្របាល់ទាត់ថៃសន្យាថានឹងធ្វើពហិការចូលកីឡដ្ឋានមើលកីឡា SEA Games ដោយសារមិនពេញចិត្តច្បាប់ឆែកសំបុត្រ

អ្នកគាំទ្របាល់ទាត់ថៃបានសន្យានៅថ្ងៃទី 1 ខែធ្នូថា ពួកគេនឹងមិនទៅអង្គុយក្នុងកីឡដ្ឋាន ក្នុងអំឡុងពេលការប្រកួតកីឡា SEA Games នាពេលខាងមុខ ទាក់ទងនឹងច្បាប់សំបុត្រដែលតម្រូវឱ្យចុះឈ្មោះជាមួយអត្តសញ្ញាណប័ណ្ណ។

ADVERTISEMENT

សមាជិកនៃក្រុមអ្នកគាំទ្រ Ultras Thailand បាននិយាយថាពួកគេក៏មានបញ្ហាជាមួយអ្នកគាំទ្រក្រុមជម្រើសជាតិមួយចំនួទៀត ដែលមិនបានអង្គុយកៅអីនៅពីក្រោយហ្គោន នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្រុមនេះបានសន្យាថា នឹងធ្វើដំណើរទៅទស្សនាការប្រកួតទាំងអស់ក្នុងអំឡុងពេល SEA Games ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះក្នុងខែធ្នូ – ប៉ុន្តែបាននិយាយថាពួកគេនឹងមិនចូលទៅក្នុងកីឡដ្ឋានទេ រហូតដល់អាជ្ញាធរកីឡាដោះស្រាយពាក្យបណ្តឹងរបស់ពួកគេ។

ក្រុម Ultras Thailand បាននិយាយថា៖ “ការបង្ខំមនុស្សឱ្យចុះឈ្មោះព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ មុនពេលចូលទៅក្នុងកីឡដ្ឋានគឺជាការរំលោភលើសេរីភាពជាមូលដ្ឋានរបស់អ្នកទស្សនាកីឡា»។

ក្រុមនេះបានសម្តែងការព្រួយបារម្ភអំពីតម្រូវការអត្តសញ្ញាណប័ណ្ណដែលធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យនៃការលួចចូល ដោយហៅលក្ខខណ្ឌនេះថា “មិនមែនជាសុវត្ថិភាពទេ ប៉ុន្តែជាអយុត្តិធម៌”។ ពួកគេក៏បានបង្ហាញការមិនពេញចិត្តពីរបៀបដែលតំបន់មួយចំនួនក្នុងកីឡដ្ឋានត្រូវគ្រប់គ្រងផងដែរ។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា៖ «ការរៀបចំតំបន់ក្រុមភ្ញៀវនៅពីក្រោយហ្គោន (Goal) ផ្តល់នូវអត្ថប្រយោជន៍ដល់ក្រុមភ្ញៀវ និងកាត់បន្ថយសម្ពាធនៅពីក្រោយទី សម្រាប់អ្នកគាំទ្រ Ultras Thailand”។

«យើងរក្សាការគាំទ្រជាមួយក្រុមជម្រើសជាតិ ប៉ុន្តែយើងនឹងមិនចុះចាញ់នឹងការគ្រប់គ្រងព្រឹត្តិការណ៍បាល់ទាត់នេះរបស់អាជ្ញាធរកីឡាថៃទេ»។

ទីភ្នាក់ងារសារព័ត៌មាន AFP មិនអាចទាក់ទងអាជ្ញាធរកីឡា ឬសមាគមបាល់ទាត់ជាតិភ្លាមៗដើម្បីសុំការអត្ថាធិប្បាយនៅល្ងាចថ្ងៃទី 1 ខែធ្នូបានទេ។

ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាក្នុងតំបន់ចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 20 ខែធ្នូ ដោយមានការប្រកួតបាល់ទាត់បឋមរវាងប្រទេសថៃ និងទីម័រខាងកើត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី 3 ខែធ្នូ នៅរដ្ឋធានីបាងកក។

អ្នករៀបចំបាននិយាយកាលពីសប្តាហ៍មុនថា ពួកគេកំពុងផ្លាស់ប្តូរទីកន្លែងសម្រាប់កីឡាចំនួន 11 រួមទាំងបាល់ទាត់បុរស ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃ ដែលបានសម្លាប់មនុស្សជាង 170 នាក់។

ប្រទេសជិតខាងកម្ពុជាក៏បានប្រកាសដកខ្លួនចេញពីកីឡាចំនួនប្រាំបួនផងដែរ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព ខណៈដែលជម្លោះព្រំដែនជាមួយប្រទេសថៃកំពុងតានតឹង។