ក្រុម Al Nassr របស់ Cristiano Ronaldo ត្រូវបានធ្លាក់ចេញពីវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ King’s Cup របស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីចាញ់ក្រុម Al Ittihad 2-1។

សម្រាប់ Cristiano Ronaldo វាមិនមែនគ្រាន់តែជាការចាញ់នោះទេ – វាគឺជាពេលវេលាមួយទៀតដែលខកខានក្នុងការលើកពានរង្វាន់កម្រិតក្លិប។
ខ្សែប្រយុទ្ធព័រទុយហ្គាល់ដ៏ល្បីល្បាញអាយុ 40 ឆ្នាំរូបនេះ មិនបានឈ្នះពានរង្វាន់ក្លិបផ្លូវការ ចាប់តាំងពីខែឧសភា ឆ្នាំ 2021 នៅពេលដែលគាត់បានលើកពានរង្វាន់ Coppa Italia ជាមួយក្រុម Juventus ជាលើកចុងក្រោយ។ បើយើងបូកដកគុណចែកពេលវេលាមកដល់ពេលនេះ គឺជិតបួនឆ្នាំកន្លះ ឬ 1,623 ថ្ងៃដោយគ្មានពានរង្វាន់។

ភាពជោគជ័យថ្មីៗតែមួយគត់របស់គាត់នៅកម្រិតក្លិបគឺ Arab Champions Cup ក្នុងឆ្នាំ 2023 ដែលត្រូវបានចាត់ទុកថាជាពានរង្វាន់មិត្តភាព។