Manchester United យល់ព្រម Hojlund ផ្ទេរជាអចិន្ត្រៃយ៍ទៅ Napoli ក្រោយ​ចប់កុងត្រាខ្ចីជើង

Manchester United បានផ្តល់ភ្លើងខៀវដល់ Napoli ដើម្បីបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍របស់ Rasmus Hojlund នៅក្នុងខែមករា ស្រពេលការពិភាក្សាឈានដល់ដំណាក់កាលជឿនលឿនជាមួយនិងកិច្ចព្រមព្រៀងតម្លៃ 38 លានផោន។

Hojlund បានចូលរួមជាមួយក្រុមជើងឯក Serie A ក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីរដូវកាលដ៏លំបាកអស់រយៈពេល​២ឆ្នាំនៅ United ហើយ Napoli ឥឡូវនេះចង់ចាប់យកជម្រើសទិញផ្ដាច់​ ក្រោយ​អស់សុពលភាពកុងត្រាខ្ចីជើង។

ខ្សែប្រយុទ្ធជនជាតិដាណឺម៉ាករូបនេះបានបង្ហាញការចាប់អារម្មណ៍ក្រោមការដឹកនាំរបស់លោក Antonio Conte ដោយស៊ុតបញ្ចូលទីបានបួនគ្រាប់ក្នុងការប្រកួតចំនួនប្រាំមួយលើក និងធ្វើឱ្យអ្នកគាំទ្រដ៏ពេញចិត្តយ៉ាងឆាប់រហ័ស បន្ទាប់ពីលេងជំនួស Romelu Lukaku ដែលរងរបួស។

Manchester United ដែលចង់លក់ Hojlund បន្ទាប់ពីកីឡាកររូបនេះស៊ុតបញ្ចូលទីមិនបានល្អ ដោយ​រក​បានត្រឹមតែ 14 គ្រាប់ក្នុងការប្រកួតលីគចំនួន 62 លើកនៅ Old Trafford ហើយពួកគេមើលឃើញថាការផ្ទេរនេះជាឱកាសដើម្បីទាមទារប្រាក់វិញ បន្ទាប់ពីការចំណាយលើ Benjamin Sesko អស់ច្រើន។