រឿងលើកពាន រឿងទំនាស់ កាប់ចាក់ក្នុងជំនួប El Clasico រឿងល្បីល្បាញនានារវាង FC Barcelona និង Real Madrid ទុកមួយឡែកសិនចុះ តែប្រធានបទដែលលើកមកនិយាយក្នុងទីនេះ គឺកីឡាករកើតចេញពីក្រុមយុវជនថ្នាលរបស់ក្លិបទាំងពីរ។

Barcelona មានកីឡាករក្នុងក្រុមធំដែលតំឡើងមកពីក្រុមយុវជនបន្ថែមទៀតក្នុងការប្រកួត Champions League ចុងក្រោយរបស់ពួកគេ ដែលមានន័យថា ច្រើនជាង Real Madrid។ 👶🏭
Barcelona ត្រូវបានគេចាត់ទុកថា ជាក្លិបទទួលជោគជ័យបំផុតក្នុងការផលិតកីឡាករយុវជនថ្នាល ហើយអ្វីដែលជាពិសេសនោះ កីឡាករទាំងនោះភាគច្រើនបានឡើងមកលេងក្នុងក្រុមធំ ហើយមានមួយចំនួនចាកចេញទៅលេងនៅក្លិបក្នុងលីគអេស្ប៉ាញដទៃទៀត។
នេះអាចកើតឡើងពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេ។ បញ្ហាហិរញ្ញវត្ថុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យពួកគេកាត់បន្ថយការចំណាយលើការដោះដូរកីឡាករពីខាងក្រៅ(ទិញចូល)។
គុណភាពកីឡាករដែលឡើងមកក្រុមធំសុទ្ធតែកម្រិតខ្ពស់ ហើយអ្វីទាំងនេះបានជួយ FC Barcelona ច្រើនណាស់។ មិនមែនថាមិនទិញចូលសោះនោះទេ ក្នុងកម្រិតប្រកួតប្រជែងខ្ពស់ ការនាំចូលកីឡាករថ្មីជារឿងមិនអាចខ្វះបាន។
យុទ្ធសាស្រ្តរួម ផែនការមេ ឬគោលនយោបាយរបស់ក្លិបទាំងមូលផ្ដោតលើកីឡាករយុវជនឱ្យកាន់តែច្រើន។ តាំងពីដើមមក! ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះ កម្រអវត្តមានកីឡាករយុវជនថ្នាលនៅក្នុងក្រុមណាស់ ទាំងក្នុងជម្រើស១១នាក់ដំបូង និងបម្រុង។

ក្នុងបញ្ជីឈ្មោះក្រុមបច្ចុប្បន្ន FC Barcelona មានកីឡាករឡើងពីថ្នាលដល់ទៅ១៤នាក់មានន័យថាជិតពាក់កណ្ដាលកីឡាករសរុបបាត់ទៅហើយ។ ភាគច្រើនពួកគេកាន់កាប់ក្នុងជម្រើសដំបូង១១នាក់។
មិននិយាយពីកីឡាករកាលពីអតីតកាល យើងនិយាយពីកីឡាករបច្ចុប្បន្ន។ Raphinha, Lewandowski, Kounde, Szczęsny, Frenkie de Jong, Marc-André ter Stegen, Roony Bardghji…ភាគច្រើនជាកីឡាករនាំចូល។
បើនិយាយពី Real Madrid វិញយុវជនថ្នាលរបស់ពួកគេក៏ចាញ់ FC Barcelona ប៉ុន្មានដែរ ប៉ុន្តែគោលនយោបាយរួមនៃការប្រើប្រាស់កីឡាករមិនដូច FC Barcelona នោះទេ។ អ្វីដែលចង់សង្កត់ធ្ងន់នៅទីនេះគឺ Real Madrid មានលុយ និងមានអ្នកជំនាញជ្រើសរើសកីឡាករមានទេពកោលស្យវ័យក្មេង។
Real Madrid ចូលចិត្តទិញកីឡាករវ័យក្មេងមានទេពកោលស្យស្រាប់ពីក្លិបផ្សេង មកដុះខាត់ក្នុងក្រុមយុវជនរបស់ខ្លួន ជាតួរយ៉ាង Vinicius Jr., Rodrygo,..ហើយតំឡើងមកក្រុមធំ។
ក្នុងបញ្ជីឈ្មោះបច្ចុប្បន្ន! កីឡាករដែលឡើងមកពីយុវជនមាន5នាក់ប៉ុណ្ណោះគឺ Dani Carvajal, Gonzalo Gacia, Raul Asenscio, Alvaro Carreras, Fran Garcia។ សល់ពីនេះគឺកីឡាករនាំចូលក្នុងតម្លៃថ្លៃ និងចុះកុងត្រាដោយគ្មានតម្លៃខ្លួនស្ទើតែទាំងអស់។
មតិជារួម! មិនថាក្លិបណាចូលចិត្តតំឡើងកីឡាករយុវជនមកក្រុម មិនថាក្លិបណាចូលចិត្តចំណាយលុយទិញកីឡាករមកពីក្រុមផ្សេងនោះទេ យុទ្ធសាស្រ្តដំណើការក្លិបបាល់ទាត់ សុទ្ធតែជោគជ័យជាតួរយ៉ាង Barcelona និង Real Madrid នេះគឺជាក្លិបជោគជ័យជាងគេបំផុតនៅអេស្ប៉ាញ និងទ្វីបអឺរ៉ុប។ យើងមិនចាំបាច់រៀបរាប់ពានរង្វាន់របស់ពួកគេធ្លាប់ឈ្នះនោះទេ នាំតែវែងអន្លុងអន្លាយតែប៉ុណ្ណោះ។
ស្លេះប៉ុណ្ណឹងសិន!