យោងតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) កីឡាករវ័យ 15 ឆ្នាំ Cristiano Jr. គឺជាកីឡាករម្នាក់ក្នុងចំណោមយុវជន 22 នាក់ ដែលមានឈ្មោះក្នុងបញ្ជីត្រូវបានកោះហៅឱ្យចូលរួមក្នុងការប្រកួតពានរង្វាន់ Under-16 Federation Cup ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 30 ខែតុលាដល់ថ្ងៃទី 4 ខែវិច្ឆិកានៅទីក្រុង Antalya ប្រទេសទួរគី។

Cristiano Jr. បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខែឧសភា ជាមួយនឹងក្រុម U-15 របស់ព័រទុយហ្គាល់នៅឯការប្រកួតពានរង្វាន់ Vlatko Markovic ក្នុងប្រទេសក្រូអាស៊ី ដែលពេលនោះគាត់បានស៊ុតបាល់បញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រយកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល 3-2 ។

នៅក្នុងការប្រកួតនោះ គាត់បានពាក់អាវលេខ 7 ដែលជាលេខស្ថិតក្នុងកេរ្មិ៍តំណែលឪពុកគាត់ ហើយលេងជាខ្សែបម្រើស្លាបឆ្វេង ដែលជាតំណែងដូចគ្នាដែល Cristiano Ronaldo ធ្លាប់បានលេងកាលនៅក្មេង។