ជម្រើសជាតិឥណ្ឌូណេស៊ីបានប្រកាសពីការចែកផ្លូវគ្នាជាមួយអតីតកីឡាករអន្តរជាតិហូឡង់ លោក Patrick Kluivert ដែលកាន់តំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ។

ការចាកចេញរបស់គ្រូបង្វឹក 49 ឆ្នាំរូបនេះត្រូវបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីដែលជាកិច្ចព្រមព្រៀងទៅវិញទៅមក។ ការចាកចេញនេះកើតឡើងបន្ទាប់ពីលោកដឹកនាំជម្រើសជាតិឥណ្ឌូណេស៊ីរងបរាជ័យ 0-2 ក្រោមថ្វីជើងអ៊ីរ៉ាក់ក្នុងទីក្រុង Jeddah កាលពីថ្ងៃសៅរ៍ បញ្ចប់ក្តីសង្ឃឹមរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការឡើងទៅលេង World Cup នៅអាមេរិកឆ្នាំក្រោយ។
សមាគមកីឡាបាល់ទាត់ខាងលើបានសរសេរនៅលើ Instagram ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីការបញ្ចប់កិច្ចសហប្រតិបត្តិការនេះថា៖ “បន្ទាប់ពីការសន្ទនាបើកចំហ ពេញលេញ និងដោយការគោរព ភាគីទាំងពីរបានយល់ព្រមបញ្ចប់កិច្ចសហការនេះ” ។

លោក Kluivert ដែលធ្លាប់លេងឱ្យ Ajax, AC Milan និង Barcelona ត្រូវបានPSSI តែងតាំងជាអ្នកចាត់ការក្នុងខែមករា ហើយមានកិច្ចសន្យាបន្តរហូតដល់ឆ្នាំក្រោយ។ ក្នុងអំឡុងពេលកាន់តំណែងរបស់គាត់ គាត់បានគ្រប់គ្រងក្រុមដែលមានកីឡាករភាគច្រើនមកពីប្រទេសហូឡង់ ហើយបានដឹកនាំប្រទេសឥណ្ឌូនេស៊ីទៅកាន់ជុំទី 4 នៃវគ្គជម្រុះ Asian Cup ដែលជាលទ្ធផលល្អបំផុតរបស់ប្រទេសក្នុងការប្រកួតរហូតមកដល់បច្ចុប្បន្ន។