អតីតអ្នកចាត់ការក្លិប Real Madrid លោក Fabio Capello បានបើកចំហអំពីការចាកចេញដ៏ចម្រូងចម្រាសរបស់ Ronaldo Nazario ពីក្លិបអធិរាជស ដោយលោកបង្ហើបថា របៀបរស់នៅប្រចាំថ្ងៃរបស់កីឡាករប្រេស៊ីលបានធ្វើឱ្យគាត់ត្រូវចាកចេញពី Real Madrid ។

លោក Capello ដែលបានត្រលប់មកដឹកនាំ Real Madrid ជាលើកទី២ វិញក្នុងឆ្នាំ 2006 បន្ទាប់ពីក្លិបខកខានឈ្នះជើងឯកលីគរយៈពេល 3 ឆ្នាំ។
លោកបាននិយាយថា៖ «Ronaldo គឺជាកីឡាករល្អបំផុតដែលខ្ញុំធ្លាប់បង្វឹក ប៉ុន្តែគាត់ចូលចិត្តជប់លៀងរាល់យប់។ គាត់មានទម្ងន់ 94 គីឡូក្រាម ហើយមិនចង់សម្រកទម្ងន់ទេ។ ខ្ញុំបានប្រាប់ប្រធានក្លិបថា យើងត្រូវតែឱ្យគាត់ទៅ!! គាត់គ្មានសង្ឃឹមកែប្រែទេ»។
ក្រោយមក Ronaldo បានចាកចេញពីកីឡដ្ឋាន Santiago Bernabeu នៅខែមករាឆ្នាំ 2007 ហើយទៅចូលរួមជាមួយ AC Milan ។

មែនទែនទៅ! ទោះបីជា Ronaldo មានទេពកោសល្យដ៏អស្ចារ្យខ្លាំងក៏ដោយ ក៏លោក Capello បានពេញចិត្តចំពោះខ្សែប្រយុទ្ធ Ruud van Nistelrooy ដែលទិញពី Man Utd ។ កីឡាករហូឡង់ជាអ្នកដែលមានវិន័យ ហើយបានដើរតួយ៉ាងសំខាន់ក្នុងការលើកពានរង្វាន់ La Liga របស់ Real Madrid នៅរដូវកាលនោះ។
ទោះជាយ៉ាងណាក៏ដោយ ជ័យជំនះក៏បានបង្ហាញពីការបញ្ចប់នៃយុគសម័យមួយរបស់ Real Madrid។ បន្ទាប់ពី Ronaldo ចាកចេញកាលពីរដូវកាលមុន លោក Capello ក៏បានចាកចេញបន្ទាប់ពីលើកពានមួយរដូវកាលក្រោយ ដោយបិទជំពូកដ៏អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ Madrid ។