Bruno Fernandes សន្យាធ្វើរឿងមួយនេះ ដើម្បីឱ្យការ​ទាត់បាល់​ប៉េណាល់​ទីល្អជាងមុន

Bruno Fernandes បានសារភាពថា គាត់មានការព្រួយបារម្ភជាមួយនឹងអត្រាទាត់បាល់ប៉េណាល់ទីមិនល្អរបស់គាត់នៅរដូវកាលនេះ។

តារាឆ្នើមរបស់ Man United រូបនេះបាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា៖ «រដូវកាលនេះ ក្នុងចំណោមការទាត់បាល់ប៉េណាល់ទី៣ដង ខ្ញុំធ្វើមិនបានសម្រេចដល់ទៅ២ដង»។

«គ្មាននរណាចង់ទាត់ឱ្យខុសទេ ហើយខ្ញុំ​ក៏ចង់ទាត់​បានសម្រេច​ដែរ។ វា​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​សិក្សា​ឱ្យ​បាន​ល្អ​ជាង​នេះ។ ខ្ញុំ​នឹង​ធ្វើ​វា ​ដោយ​ភាព​ជឿជាក់​ពេញ​លេញ ព្រោះខ្ញុំ​មាន​គ្រូ​បង្វឹក​ដែល​ទុក​ចិត្ត​ខ្ញុំ»។

ពេលនេះ Bruno ស្ថិតក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ត្រៀម​ការ​ប្រកួតវគ្គជម្រុះ World Cup តំបន់​អឺរ៉ុប​ហើយក្រុមរបស់ពួកគេនឹងត្រូវជួបក្រុមអៀកឡង់។

យើងត្រូវមើលទៀតថាតើ Fernandes នឹងទទួលបានឱកាស​ទាត់​បាល់ប៉េណាល់ទីដែរឬទេ ក្នុងករណីដែល Cristiano Ronaldo នៅលើទីលាន​ដែរនោះ៕