អតីតខ្សែបម្រើម្នាក់បង្ហើបពីមូលហេតុដែល Messi, Neymar និង Mbappe បរាជ័យនៅ PSG

ថ្លែងនៅលើកម្មវិធី Charla Podcast អតីតខ្សែបម្រើ PSG និងប្រេស៊ីលលោក Rafinha Alcântara បាននិយាយពីមូលហេតុដែលកីឡាករកម្រិតកំពូល៣នាក់លេងជាមួយគ្នា ប៉ុន្តែមិនអាចជួយក្លិបឈ្នះពានធំៗបាន។



Rafinha Alcântara ថ្លែងបែបនេះ៖ «ក្នុងអំឡុងពេលហ្វឹកហាត់មុនបើករដូវកាលដំបូង កីឡាករគ្រប់គ្នាបង្ហាញវត្តមានមិនខ្វះសូម្បីតែម្នាក់ តែខ្ញុំបានមើលឃើញថា៖ ក្រុមមួយនេះមិនអាចដំណើការបានជោគជ័យទេ»។

«តស់! ចាប់ផ្តើមពីអ្នកចាំទី៖ Keylor Navas ឬ Donnarumma សុទ្ធតែជាអ្នកចាំទីល្អហើយចង់លេងក្នុងជម្រើសដំបូង អ្នកណាមិនបានលេង អ្នកនោះនឹងខឹង វានឹងមានជម្លោះ»។

«ក្នុង​តំបន់ការពារ៖ Marquinhos ជា​អ្នក​ចាប់​ផ្តើមរហូត​គ្មាន​អ្នក​ណា​អាចមក​ជំនួស​គាត់បានទេ។ Kimpembe ជាតារារបស់ PSG និង Sergio Ramos ជា​ខ្សែ​ការពារ​ពេញ​លេញ​ល្អ​បំផុត​»។

«នៅក្នុងយតំបន់ប្រយុទ្ធ Di María, Mbappe, Neymar និង Messi ។ តើអ្នកដកអ្នកណាចេញ? Di María ជាកីឡាករសំខាន់នៅក្នុងក្រុម ហ៊ានតែដកគាត់ ក្រុមនឹងមិនដំណើការទេ។ មួយណាក៏ដកមិនបានដែរ»។

«សម្រាប់គ្រូបង្វឹក វាពិតជាមិនអាចទៅរួចទេ សម្រាប់គាត់។ ពួកគេគឺជាក្រុមដ៏ល្អបំផុតនៅក្នុងពិភពលោក កីឡាករសុទ្ធតែល្បីៗផុតលេខ ប៉ុន្តែនៅពេលជាមួយគ្នានេះ ពិតជាពិបាកក្នុងការគ្រប់គ្រង។ ខ្ញុំមិនលេងទេ ដូច្នេះខ្ញុំកំពុងមើលពួកគេលេង ខ្ញុំដឹង។»

PSG មិន​ដែល​បាន​ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយពាន​រង្វាន់ Champions League ជាមួយ​ក្រុមកីឡាករទាំងនេះ​នោះ​ទេ។ ប៉ុន្តែពួកគេបែរជាឈ្នះពាន​នេះទៅវិញ បន្ទាប់ពីបោះបង់ Neymar, Mbappe និង Messi ។