Lamine Yamal បង្ហាញឈ្មោះខ្សែការពារដ៏លំបាកបំផុតគាត់បានប្រឈមមុខក្នុងអាជីពបាល់ទាត់

បន្ទាប់ពីរដូវកាលដ៏អស្ចារ្យជាមួយ Barcelona កីឡាករវ័យក្មេង Lamine Yamal បង្ហាញឈ្មោះខ្សែការពារដ៏លំបាកបំផុត គាត់បានប្រឈមមុខក្នុងអាជីពបាល់ទាត់ បាននិយាយថា ខ្សែការពារ David Raum របស់ក្លិប RB Leipzig គឺជាគូប្រជែងដ៏ពិបាកបំផុតដែលគាត់បានប្រឈមមុខ បន្ទាប់ពីការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃ Euro 2024។

បន្ទាប់ពីអេស្ប៉ាញឈ្នះអាឡឺម៉ង់ និង​ឡើង​ទៅប្រកួតជាមួយអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រ Yamal បាននិយាយជាមួយ Tuttosport ថា៖ «David Raum ជាខ្សែការពារដ៏រឹងមាំ និងលំបាកបំផុតដែលខ្ញុំធ្លាប់ប្រឈមមុខ។ នៅ Euro ទល់នឹងអាឡឺម៉ង់ ខ្ញុំពិតជាពិបាកឆ្លងផុតពីគាត់ណាស់»។

ទោះយ៉ាងណាក៏ដោយ ទស្សនៈរបស់ Yamal បានវិវត្តន៍តាំងពីពេលនោះមក។ ទោះបីជាមិនបានស៊ុតបញ្ចូលទីទល់នឹងអាឡឺម៉ង់ក៏ដោយ ឥទ្ធិពលរបស់គាត់គឺសំខាន់ ដំណើរផ្សងព្រេងរបស់គាត់បានបន្តតាមរយៈការប្រកួតក្នុងពានរង្វាន់ Nations League ដែលពេលនោះអេស្ប៉ាញបានជ្រុះចេញពីពាន​រង្វាន់នេះក្រោមថ្វីជើងជម្រើសជាតិ ព័រទុយហ្គាល់ដោយបាល់ប៉េណាល់ទី។

ក្នុងការប្រកួតនោះ Nuno Mendes ដែលជាខ្សែការពាររបស់ក្លិប Paris Saint-Germain បានរារាំងគាត់យ៉ាងមានប្រសិទ្ធភាព ធ្វើឱ្យគាត់មិនអាចរក​បាន​គ្រាប់បាល់ហើយ ករណីនេះ Yamal បាន​ចាត់​ទុក​ថា Mendes ជាគូប្រជែងដ៏លំបាកបំផុត ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ Yamal បានផ្លាស់ប្តូរជំហររបស់គាត់។ នៅពេលអ្នកកាសែតសួរថា៖«តើនរណាជាខ្សែការពារដែលពិបាកបំផុតដែលអ្នកធ្លាប់ជួប?»

គាត់បានឆ្លើយតបថា “Alphonso Davies ឬ Nuno Mendes” ។ ការឆ្លើយតបនេះបង្ហាញថា បទពិសោធន៍របស់ Yamal កំពុងមានការវិវត្តន៍ និងទទួលការលូតលាស់ជាបន្តបន្ទាប់ក្នុងអាជីពបាល់ទាត់របស់គាត់។