វេបសាយ Transfermarkt បានចងក្រងស្ថិតិនៃក្លិបដែលបានស៊ុតបញ្ចូលទីច្រើនជាងគេក្នុងឆ្នាំប្រតិទិននៅ Champions League ហើយ PSG ជាក្រុមដែលឈរកំពូលតារាង។

ការឡើងទៅឈរកំពូលតារាងនេះ ក៏គួរតែអរគុណចំពោះការទទួលជ័យជម្នះ 2-1 របស់ខ្លួនជាមួយនឹងក្រុម FC Barcelona។
គិតត្រឹមពេលនេះ ក្លិបមានមូលដ្ឋានក្នុងទីក្រុងប៉ារីស រកបាន 38 គ្រាប់ក្នុងឆ្នាំ 2025 នៅក្របខ័ណ្ឌ Champions League ។
នេះគឺជាចំនួនគ្រាប់បាល់សរុបខ្ពស់បំផុតសម្រាប់ក្លិបបាល់ទាត់មួយចាប់តាំងពី UEFA Cup បានក្លាយជា UEFA Champions League ក្នុងឆ្នាំ 1995 ។
សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ បង្ហាញពីថាមពលក្នុងតំបន់ប្រយុទ្ធ និងភាពស៊ីសង្វាក់គ្នារបស់កីឡាករ PSG ពេញមួយរដូវកាល ។ ស្ថិតិនេះក៏បានបញ្ជាក់ពីស្ថានភាពរបស់ពួកគេថា ជាក្រុមមួយក្នុងចំណោមក្រុមដែលលេចធ្លោ និងគួរឱ្យចង់ទស្សនាបំផុតនៅអឺរ៉ុប។