ក្លិបក្រីក្រអែបស៊ី Barcelona បានបញ្ជាក់ថា ពួកគេបានខាតបង់លុយដល់ទៅ ១៧លានអឺរ៉ូ ស្មើនិង២០លានដុល្លារក្នុងរដូវកាល២០២៤-២៥។

កាលពីប៉ុន្មានខែមុន ក្លិបអេស្ប៉ាញខាងលើបាននិយាយថា ប្រតិបត្តិការធម្មតារបស់ក្លិបទទួលបានប្រាក់ចំណេញ 2 លានអឺរ៉ូ ប៉ុន្តែធាតុពិតមិនបានចំណេញដូចរបាយករណ៍ដំបូងនោះទេ។
ការខាតបង់លុយនេះក៏ដោយសារតែការចំណាយលើកែលម្អកីឡដ្ឋាន Spotify Camp Nou ប៉ុន្តែទោះបីជាយ៉ាងនេះក្តី Barça ទទូចថាលទ្ធផលនេះ បង្ហាញពីការងើបឡើងវិញលើសេដ្ឋកិច្ចរបស់ក្លិប បន្ទាប់ពីបង្ហាញខ្លួនក្នុងពានរង្វាន់ UEFA Champions League និងគុណផលលេងល្អរបស់ក្លិបផងដែរ។
សម្រាប់ឆ្នាំ 2025-26 នេះក្រុមប្រឹក្សាភិបាលរបស់ក្លិប បានកំណត់ប្រាក់ចំណេញត្រឹមតែ៥លានដុល្លារសិន បន្ទាប់ពីការបង់ពន្ធហើយ។

ពួកគេរំពឹងថានឹងទទួលបានម្ចាស់ឧបត្ថម្ភបន្ថែមទៀត និងប្រាក់ចំណូលពីការលក់សំបុត្រនិងសម្ភារៈរបស់ក្លិបធ្វើឱ្យក្លិបអាចរកលុយបានច្រើន និងមានស្ថេភាពឡើងវិញ៕
Barcelona ក៏បានកំណត់យកថ្ងៃទី 19 ខែតុលា ជាកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញរបស់ខ្លួន ដែលនឹងធ្វើឡើងតាមអ៊ីនធឺណិត។