ក្នុងកម្មវិធីវិភាគបាល់ថ្មីៗនេះ ពិសេសអំពីលទ្ធផលស្មើ 1-1 របស់ Arsenal ជាមួយ Manchester City លោក Paul Scholes បាននិយាយថាលោក Mikel Arteta បានយក Arsenal ដើរត្រឡប់ទៅក្រោយវិញ ពោលគឺ Arsenal កាលពី២០ឆ្នាំមុន។

អតីតខ្សែបម្រើ Manchester United រូបនេះបានពន្យល់ថា៖ “បាទ! ខ្ញុំគិតថា វាជាក្រុម Arsenal មួយដែលអវិជ្ជមានខ្លាំង»។

«គាត់ [Arteta] ស្ទើរតែយកពួកគេត្រលប់ទៅកាលពី20 ឆ្នាំមុន។ ហើយខ្ញុំដឹងថាគាត់នៅប្រទេសអង់គ្លេសយូរមកហើយ ប៉ុន្តែវាមានអារម្មណ៍ថា គាត់កំពុងប្រើប្រាស់ចិត្តគំនិតនៅក្នុងប្រទេសអង់គ្លេសរបស់គាត់កាលពីយូរមកហើយ។ អ្នកប្រហែលជាអាចដឹងពីអ្វីដែលខ្ញុំនិយាយហើយ»។