សហព័ន្ធកីឡាប៊ូល និងប៉េតង់ ពិភពលោក សម្រេចចិត្តមិនបញ្ជូនប្រភេទកីឡានេះទៅស៊ីហ្គេមលើកទី៣៣ ដោយសារថៃមិនគោរពលក្ខខណ្ឌ

សហព័ន្ធកីឡាប៊ូល និងប៉េតង់ ពិភពលោក បានសម្រេចចិត្តមិនបញ្ជូនប្រភេទកីឡានេះទៅស៊ីហ្គេមក្នុងប្រទេសថៃ ក្នុងឆ្នាំ២០២៥នេះឡើយ ហើយបានព្រមានទៅដល់ប្រទេសទាំងឡាយណាដែលហ៊ានបញ្ជូនកីឡាប៊ូល និងប៉េតង់ទៅស៊ីហ្គេមនៅប្រទេសថៃ នឹងមិនឱ្យចូលរួមប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៧ នៅប្រទេស ម៉ាឡេស៊ីឡើយ។

ដោយសារតែបញ្ហាផ្ទៃក្នុងនៅក្នុងសមាគមកីឡាប៉េតង់ថៃ ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសប្រធានរបស់ខ្លួននៅតែមិនទាន់ដោះស្រាយបាន សហព័ន្ធកីឡាប៉េតង់ពិភពលោកបានដកប្រទេសថៃចេញពីសមាជិកភាព។

ដើម្បីឱ្យអត្តពលិកថៃបានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ រួមទាំងនៅស៊ីហ្គេម គណៈកម្មាធិការជាតិអូឡាំពិកថៃបានដើរតួជាអ្នកសម្រុះសម្រួលបង្កើតក្រុមការងារដើម្បីជំនួសតួនាទីរបស់សមាគម។ គណៈកម្មាធិការមានភារកិច្ចរៀបចំស៊ីហ្គេម និងបញ្ជូនអត្តពលិកទៅប្រកួត។

សហព័ន្ធពិភពលោក មានការអាក់អន់ចិត្ត ប៉ុន្តែក្នុងលក្ខខណ្ឌថា ការងាររបស់គណៈកម្មាធិការជាតិអូឡាំពិក ត្រូវគ្រប់គ្រងដោយគណៈកម្មាធិការតែប៉ុណ្ណោះ៖ «គ្មានសមាគមណាត្រូវបានអនុញ្ញាតឱ្យជ្រៀតជ្រែកក្នុងគ្រប់ករណីទាំងអស់»។

ទោះជាយ៉ាងណាក្ដី! ថៃមិនបានគោរពតាមលក្ខខណ្ឌនោះទេ។ សមាគមបានបន្តធ្វើការជ្រើសរើសអត្តពលិក បើទោះជាគណកម្មាធិការអូឡាំពិកថៃបានប្រកាសជាមុនថា «មិនអនុញ្ញាតឲ្យសមាគមណាជ្រៀតជ្រែក!» និងបានស្នើឱ្យអាជ្ញាធរកីឡាថៃពន្លឿនការកែសម្រួលបទប្បញ្ញត្តិ ដើម្បីធានាបាននូវលទ្ធភាពបន្តនៃកីឡាប៉េតង់ថៃ។

ទីបំផុតនៅពេលដែលលក្ខខណ្ឌទាំងនេះមិនត្រូវបានបំពេញ សហព័ន្ធពិភពលោកបានហាមប្រាមកីឡាប៉េតង់ពីស៊ីហ្គេមលើកទី៣៣ ប៉ុន្តែវាត្រូវបានអនុញ្ញាតឱ្យប្រកួតម្តងទៀតនៅស៊ីហ្គេមលើកទី៣៤នៅប្រទេសម៉ាឡេស៊ី។