គ្រូបង្វឹក Chelsea ថាបច្ចុប្បន្ននេះក្លិបនៅអង់គ្លេសតាមមិនទាន់ Liverpool ទេ

អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Enzo Maresca បានសម្តែងការព្រួយបារម្ភលើគុណផលលេង ​និង​ល្បឿនរបស់ក្រុម Liverpool ខណៈដែលលោកព្រមានថា ក្រុមការពារតំណែងជើងឯក Premier League មួយនេះ គ្មាននរណាអាចតាមទាន់​នោះទេ។

លោក Maresca បាននិយាយថា៖ «ប្រសិនបើពួកគេបន្តឈ្នះតាមរបៀបនេះ ខ្ញុំគិតថាគ្មាននរណាតាមពួកគេទាន់ទេ កុំថាឡើយពួកយើង ក្លិបទាំងអស់នៅអង់គ្លេសក៏គ្មាននរណាតាមទាន់ដែរដែរ»។

«ពួកគេបានធ្វើការងារដ៏អស្ចារ្យតាំងតែពីឆ្នាំមុន ហើយកីឡាករដែលពួកគេបានសម្រេចចិត្តទិញ បង្ហាញពីគោលបំណងរបស់ក្លិបក្នុងការលើកពាន Premier League និង Champions League ម្តងទៀត ហើយនោះជាចេតនារបស់ពួកគេច្បាស់ណាស់”។

បច្ចុប្បន្នក្រុមរបស់លោក Arne Slot កំពុងឈរកំពូលតារាងដាច់គេ 5 ពិន្ទុ បន្ទាប់ពីចាប់ផ្តើមរដូវកាលដ៏ល្អឥតខ្ចោះពោលគឺឈ្នះ៥​ប្រកួត រក​បាន​១៥ពិន្ទុពេញ ក្រោយ​លេង​បាន​៥​ប្រកួតមិនទាន់ស្គាល់ចាញ់៕