ក្រុមបិសាចក្រហម Manchester United បានប្រកាសពីប្រាក់ចំណូលខ្ពស់បំផុតចំនួន ៦៦៦,៥ លានផោន ឬប្រហាក់ប្រហែក៩០០លានដុល្លារ សម្រាប់រដូវកាលមុន ដែលនេះជាសញ្ញាល្អមួយ ត្បិតគ្មានពានអឺរ៉ុបលេងដូចក្រុមធំៗផ្សេងទៀត។

ការអវត្តមានពីការប្រកួតប្រជែងពានរង្វាន់របស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប ធ្វើឱ្យគេព្យាករថា ក្រុមមួយនេះនឹងរកលុយមិនសូវបាន ត្បិតអីពួកគេមិនមានការប្រកួតធំៗដើម្បីលក់សិទ្ធផ្សាយ និងលក់សំបុត្រ ប៉ុន្តែក្លិបនៅតែមានទំនុកចិត្តលើភាពខ្លាំងផ្នែកពាណិជ្ជកម្មរបស់ខ្លួន។

តួលេខទាំងនេះបង្ហាញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ United សូម្បីតែការប្រកួតប្រជែងលើទីលានកំពុងស្ថិតក្នុងស្ថានភាពលំបាក និងការកែលម្អ ក្លិបឡើងវិញជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ក្រុមហ៊ុន INEOS ការចង្អុលបញ្ជាពីសំណាក់ម្ចាស់ថ្មី ។ ពួកគេមានគោលបំណងនាំបិសាចក្រហម Man Utd ដែលកំពុងតែដុនដាបមួយនេះ ឡើងទៅកម្រិតប្រជែងខ្ពស់ដូចកាលពីមុនវិញ។